ភ្នំពេញ៖ បន្ទាប់ពីមើលឃើញភាពអនាធិបតេយ្យនៃរថយន្តសង្គ្រោះរបស់មន្ទីរពហុព្យាបាលឯកជនមួយចំនួនដែលដណ្តើមអ្នកជំងឺគ្នាមិនខ្វល់ពីអាយុជីវិតរបស់អ្នកជំងឺនោះ នៅរសៀលថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២២ នេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆនប្រធាននាយកដ្ឋានវិទ្យុទាក់ទង បានបញ្ចេញទស្សនៈផ្ទាល់ខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ «សុំតភាគរឿងឡានដឹករបស់មន្ទីរពហុព្យាបាលឯកជនមួយចំនួន… មើលជាក់ស្តែងករណីយប់មិញនេះ ដណ្តើមគ្នា ឈ្លោះគ្នា គ្មានខ្វល់ពីអាយុជីវិត ឬខ្វល់ពីជីវភាពក្រីក្រក៏របស់ប្រជាជនឡើយ ! ចុះឡានពេទ្យរដ្ឋរាប់រយគ្រឿងទៅណាអស់ហើយ ? ឯណាទៅសីលធម៌វិជ្ជាជីវៈនោះ ? យូរៗទៅយកបញ្ហាសង្គ្រោះបន្ទាន់បង្កើតជាមុខរបរទុច្ចរិតអស់គ្រប់ៗគ្នាហើយ តើប្រជាជនសង្ឃឹមអ្វី ? មិនប៉ះពាល់ដល់សាច់លោហិតអ្នក ពួកអ្នកគ្មានថ្ងៃយល់ពីទំហំនៃការឈឺចាប់ឡើយ…» ។
លោក ឈឿន ប៊ុនឆន បានបន្តទៀតថា៖ «អារឿងពេទ្យ ម្លិះ ដង្កោ ស្អីនោះ ក៏ដូចជាស្ងាត់មិនឃើញមានការស្រាវជ្រាវបកស្រាយឱ្យប្រជាជនបានដឹងច្បាស់លាស់នៅឡើយទេ ។ ខាងស្ថាប័នណាទទួលខុសត្រូវ ? ខ្ញុំថាបើពិបាកពេក ប្រមូលយកឡានពេទ្យរដ្ឋឱ្យ១១៧ ជួយគ្រប់គ្រងហ្មងទៅ… ដំបៅចង់ទៅជាមហារីកហើយ ។ មន្ទីរពេទ្យខ្លះបង្កើតបញ្ហាមើលទៅដូចកន្លែងចាប់ជំរិតស្របច្បាប់អាម៉េចអាម៉ាទេ ឆ្ងល់…» ។
ខាងក្រោមនេះជារឿងមន្ទីរពហុព្យាល និង សម្ភព ម្លិះ ដង្កោ៖
ខ្ញុំថា បើម្ចាស់មន្ទីរពហុព្យាបាលនេះជាជនជាតិខ្មែរ១០០ភាគរយ ពួកគាត់មិនអសីលធម៌បែបនេះឡើយ ។
កុមារនេះជាកូនបុគ្គលិកខ្ញុំ ហើយកុមារនេះលួចទៅធ្វើជាងសំណង់ទាំងខ្លួនឯងអាយុទើបតែ ១៤ ឆ្នាំដោយជីវភាពគ្រួសារក្រីក្រ ។
ថ្ងៃនេះក្មេងជួបគ្រោះថ្នាក់ចរាចរណ៍តាំងពីថ្ងៃមេឃនៅមានពន្លឺថ្ងៃ និងត្រូវដឹកទៅសង្គ្រោះនៅមន្ទីរព្យាបាលមួយនេះ ។
ម្នាក់ចំណោម២នាក់រងគ្រោះបានស្លាប់បាត់ទៅហើយ នៅសល់កុមារម្នាក់នេះរងគ្រោះធ្ងន់ដែលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ។
មន្ទីរព្យាបាលមិនព្រមបញ្ជូនកុមារនោះចេញឡើយ ដោយសារម្តាយជនរងគ្រោះពុំមានប្រាក់បង់គ្រប់ចំនួន ៤២០ តាមការចេញវិក័យប័ត្រ ម្តាយក្មេងរងគ្រោះសំពះអង្វរសុំបង់ ២០០ ដុល្លារ ។
ឳពុកក្មេងនោះជាបុគ្គលិកបើកគ្រឿងចក្រខ្ញុំ ដែលបច្ចុប្បន្នគាត់កំពុងជាប់ភារកិច្ចជួយធ្វើប្រឡាយ និងធ្វើផ្លូវជូនប្រជាជននៅឃុំទឹកថ្លាខេត្តព្រៃវែងដែលមិនគិតប្រាក់សូម្បីមួយរៀល ។
ឯណាទៅសីលធម៌សង្គម ដោយសារតែលុយ ២២០ ដុល្លារសុខចិត្តទុកឱ្យក្មេងស្លាប់ឬ? ខ្ញុំទើបតែទទួលបានព័ត៌មាន ខ្ញុំពិតជាហួសចិត្តនឹងម្ចាស់ពេទ្យនោះណាស់ តែខ្ញុំជឿថា ប្រហែលពួកគាត់ជាកូនកាត់ ពីព្រោះបើជនជាតិខ្មែរពិតប្រាកដមិនអាក្រក់ឈាមខ្មៅយ៉ាងនោះទេ ។
ម្យ៉ាងខ្ញុំក៏ឆ្ងល់នឹងតម្លៃលើវិ ក័យប័ត្រនេះផងដែរ៖ មន្ទីរពិសោធន៍ $40, សង្គ្រោះបន្ទាន់ $80, រថយន្តសង្គ្រោះដឹកមន្ទីរព្យាបាល ម្លិះដង្កោ $60, ចាក់វ៉ាក់សាំង $15, ថ្នាំចាក់ $120, សេរ៉ូម $30, រថយន្តសង្គ្រោះត្រឹមដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាសេវា $60 យកលុយមុន ។
អ្នកក្រជួបទុក្ខ រងចាំតែស្លាប់ទៅ... នេះហើយផ្នែកមួយដំបៅនៃសង្គមយើង សព្វថ្ងៃ... ៕
ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម៖
- លេខទូរស័ព្ទ 010 662 269
- Telegram: 010 662 269
- What’s App: 010 662 269
- Join our Group https://t.me/khshortnews
- Gmail: muyreal.news@gmail.com
- អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
- Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
- Muyreal-News: https://www.facebook.com/Muyreal.Official/
បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។
សូមអរគុណសម្រាប់ការតាមដាន ១រៀល ៕
#newsmuyreal #muyrealnews
៚************៚
0 Comments