គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

Muyreal-News | នគរបាលប៉ុស្តិ៍បឹងកេងកង២ម្នាក់ ផ្ទុះអាវុធ៣គ្រាប់ ក្នុងហាងកាហ្វេ KSS COFEE



រាជធានីភ្នំពេញ  កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវវត្តទួល ស្ថិតក្នុងហាងកាហ្វេយីហោ KSS COFEE សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីផ្ទុះអាវុធ៣គ្រាប់ ដែលបង្កដោយមន្ត្រីនគរបាលម្នាក់ 


កន្លែងហាងកាហ្វេកើតហេតុនេះ គឺជាហាងកាហ្វេរបស់កីឡាករបាល់ទាត់ដ៏ល្បីឈ្មោះម្នាក់ តែមន្ត្រីនគរបាលមូលដ្ឋានខណ្ឌឬស្សីកែវ ព្យាយាមមិនបង្ហាញអត្តសញ្ញាណទេ 


មុនពេលមានការភ្ញាក់ផ្អើលនៅក្នុងហាងកាហ្វេនេះ គឺមានការជួបជុំផឹកស៊ីសប្បាយក្អាកក្អាយ និងមានអ្នកចូលចន្លោះពី០៥នាក់ទៅ៦នាក់ 


ពេលកំពុងតែផឹកស៊ីសប្បាយស្រវឹងស្រឿងៗនោះ ក៏មានបុរសម្នាក់ ក្នុងចំណោមគ្នីគ្នាគេទាំងអស់ បានចេញមកឈរបាញ់នោមនៅក្រៅ ហើយក៏មានម៉ូតូមួយគ្រឿងមិនចាំម៉ាកជិះលឿនឆ្លងកាត់ផ្លូវនោះ មកកៀររូបគាត់តែម្តង 


ភ្លាមៗនោះ បុរសរូបនោះក៏ខឹងយ៉ាងខ្លាំង រួចក៏ដកកាំភ្លើងខ្លីចេញពីក្នុងហោប៉ៅខោរ អាម៉េបញ្ចូលគ្រាប់ដើម្បីគំរាម តែបណ្តាលឲ្យធ្លាក់គ្រាប់កាំភ្លើងចេញក្រៅ ហើយបុរសរូបនោះ ក៏បញ្ចូលគ្រាប់ម្តងទៀត ក៏ភ្លាត់ស្នៀតរាលកៃបណ្តាលឲ្យផ្ទុះតែម្តង មិនបានបង្កឱ្យមានមនុស្សរងរបួសនោះទេ 


ជនបង្កឈ្មោះ អ៊ុយ ហ៊ាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខF11 ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរជានគរបាលប៉ុស្តិ៍បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ 


សូមចូលរួមសហការចែកចាយតែព័ត៌មានពិត


Copyrighted by

អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល 

➡️Website: www.muyreal-news.com

➡️ អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168

➡️Muyreal KH : https://www.facebook.com/silverturtlekhmer

➡️ Muyreal-News: https://www.facebook.com/Muyreal.Official/

➡️ Join our Group https://t.me/khshortnews

➡️ IDKHM Card: 0101793849 

🏦ABA BANK: 061662269

☎️061/066/010 662 269

 #newsmuyreal #muyrealnews

                     ************

Post a Comment

0 Comments