ដោយមានការយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារយេនឌ័រ ដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ទោ សុឹម ផាណុំ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន និងការងារយេនឌ័រ បានដឹកនាំក្រុមការងារយេនឌ័រចុះសួរសុខទុក្ខនិងនាំយកនូវថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគ និងភេសជ្ជ:មួយចំនួនរបស់ឯកឧត្តមស្នងការ ប្រគល់ជូនមន្ត្រីនគរបាលចំនួន០៧នាក់ សម្រាលមាតុភាពចំនួន៥នាក់, វះកាត់ស្បូនចេញ ចំនួន០១នាក់ និងគ្រោះថ្នាក់ចរាចរណ៍ចំនួន០១នាក់។
+សម្រាលមាតុភាពចំនួន៥នាក់៖
១-លោកស្រីវរសេនីយ៍ត្រី ប៊ុត ឡៃហ៊ាង ការិយាល័យសុខាភិបាល ទទួលបានការឧបត្ថម្ភៈ៖
-ថវិកាឯកឧត្តមស្នងការ ចំនួន៥០មុឺនរៀល ព្រមទាំងសម្ភារ:មួយចំនួន
-ថវិកាលោកស្រីឧត្តមសេនីយ៍ទោ សុឹម ផាណុំ ចំនួន១០០ដុល្លារ
-ថវិកាសមាគមនារី ចំនួន៥០មុឺនរៀល
-ថវិកាលោកវរសេនីយ៍ឯក ប៊ិត ចាន់ដារ៉ារត្ន នាយការិយាល័យសុខាភិបាល ចំនួន២០មុឺនរៀល
-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥០ដុល្លារ
២- លោកស្រីអនុសេនីយ៍ ឯក ប៉េង ស្រីលក្ខ័ណ៍ នាយរងផ្នែក នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ទទួលបានការឧបត្ថម្ភៈ៖
-ថវិកាឯកឧត្តមស្នងការ ចំនួន៥០មុឺនរៀល ព្រមទាំងសម្ភារៈមួយចំនួន
-ថវិកាសមាគមនារី ចំនួន៥០មុឹនរៀល
-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន២០ម៉ឺនរៀល
៣- លោកស្រីអនុសេនីយ៍ទោ សាយ ពុទ្ធារី នាយរងផ្នែក នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ទទួលបានការឧបត្ថម្ភ៖
-ថវិកាឯកឧត្តមស្នងការ ចំនួន៥០មុឺនរៀល ព្រមទាំងសម្ភារ:មួយចំនួន
-ថវិកាសមាគមនារី ចំនួន៥០មុឺនរៀល
-ថវិកាលោកវរសេនីយ៍ឯក ជឹម សុីថា ចំនួន១០មុឺនរៀល និងសារ៉ុងចំនួន១
-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥មុឺនរៀល
៤- លោកស្រីអនុសេនីយ៍ទោ វង្ស ថាវរី មន្រ្តី នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ទទួលបានការឧបត្ថម្ភ៖
-ថវិកាឯកឧត្តមស្នងការ ចំនួន៥០មុឺនរៀល ព្រមទាំងសម្ភារ:មួយចំនួន
-ថវិកាសមាគមនារី ចំនួន៥០មុឺនរៀល
-ថវិកាលោកវរសេនីយ៍ឯក ជឹម សុីថា ចំនួន១០មុឺនរៀល និងសារ៉ុងចំនួន១
-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥មុឺនរៀល
៥- លោកស្រីអនុសេនីយ៍ មាស រចនា មន្ត្រី នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ទទួលបានការឧបត្ថម្ភ៖
-ថវិកាឯកឧត្តមស្នងការ ចំនួន៥០មុឺនរៀល ព្រមទាំងសម្ភារ:មួយចំនួន
-ថវិកាសមាគមនារី ចំនួន៥០មុឺនរៀល
-ថវិកាលោកវរសេនីយ៍ឯក ហង្ស មុនី ចំនួន២០មុីនរៀល
-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥មុឺនរៀល
-ថវិកាលោកស្រីវរសេនីយ៍ទោ ផុន វណ្ណា អធិការរងខណ្ឌកំបូល ចំនួន៥មុឺនរៀល
៦- លោកស្រីអនុសេនីយ៍ឯក សោម សុខន នាយរងផ្នែក នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សម្រាកព្យាបាលជំងឺ ដោយធ្វេីការវះកាត់ស្បូន ទទួលបានការឧបត្ថម្ភ៖
-ថវិកាឯកឧត្តមស្នងការ ចំនួន៤០មុឺនរៀល ព្រមទាំងសម្ភារ:មួយចំនួន
-ថវិកាសមាគមនារី ចំនួន៤០មុឺនរៀល
-ថវិកាលោកវរសេនីយ៍ឯក ជឹម សុីថាចំនួន១លាន ដប់ម៉ឺនរៀល
-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥មុឺនរៀល
៧- កញ្ញា ព្រិន្ទបាលទោ យៀង ស្រូន ឋានៈមន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ គ្រោះថ្នាក់ចរាចរណ៍ ទទួលបានការឧបត្ថម្ភៈ
-ថវិកាឯកឧត្តមស្នងការ ចំនួន៤០មុឺនរៀល ព្រមទាំងសម្ភារៈមួយចំនួន
-ថវិកាសមាគមនារី ចំនួន៤០មុឺនរៀល
-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន៥មុឺនរៀល
ក្នុងឱកាសនេះផងដែរ មន្ត្រីទាំងអស់ក៏បានគោរព និងថ្លែងអំណរគុណជូនចំពោះឯកឧត្តមស្នងការ ដែលតែងតែយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ ជាពិសេសនៅពេលដែលមន្ត្រីនគរបាលសម្រាលមាតុភាពនិងមានជំងឺ មិនថាបុរស ឬ ស្ត្រី ឯកឧត្តមតែងយកចិត្តទុក្ខដាក់គ្រប់ពេល ក៏ដូចជាក្រុមការងារយេនឌ័រ ដែលបានឆ្លៀតឱកាស អញ្ជើញជួបសួរសុខទុក្ខដោយផ្ទាល់ និងនាំយកថវិកាមកផ្តល់ជូនដល់មន្ត្រីដែលបានសម្រាលមាតុភាពនិងមានជំងឺផងដែរ៕
សូមចូលរួមសហការផ្សព្វផ្សាយព័ត៌មានពិត និងលុបបំបាត់ព័ត៌មានមិនពិត ៚
Copyrighted by៖
អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល
➡️Website: www.muyreal-news.com
➡️ អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
➡️Muyreal KH : https://www.facebook.com/silverturtlekhmer
➡️ Muyreal-News: https://www.facebook.com/Muyreal.Official/
➡️ Join our Group https://t.me/khshortnews
➡️👉 https://he1.me/lYWa
🏦ABA BANK: 061662269
☎️061/066/010 662 269
#muyreal-news #muyrealnews
៚************៚
0 Comments