Muyreal-News | លោកប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង មន្ត្រីរាជការក្រោមឱវាទ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវមហាឧបាសិកា អ៊ូ វាសនា



នាព្រឹកថ្ងៃចន្ទ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២២ លោក ហែម អានប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង មន្ត្រីរាជការក្រោមឱវាទបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវមហាឧបាសិកា អ៊ូ វាសនា ត្រូវជាភរិយាឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌដូនពេញ នៅគេហដ្ឋានតាមបណ្តោយផ្លូវលេខ២៤២ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ និងបាននាំយកសាររំលែកមរណទុក្ខរបស់រដ្ឋបាលខណ្ឌដូនពេញ មានខ្លឹមសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្ដាយជាទីបំផុតចំពោះការបាត់បង់ លោកជំទាវមហាឧបាសិកា     អ៊ូ វាសនា ដែលជាឧត្ដមភរិយា ជាអ្នកម្ដាយប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រលាញ់ និងជាប្រជាពលរដ្ឋដ៏ល្អរបស់សង្គមជាតិយើង។ 


សូមគោរពឧទ្ទិសបួងសួងដល់វត្ថុសាកសិទ្ធក្នុងលោក ទេវតាឆ្នាំថ្មី និងមហាបុណ្យកុសល ជូនដល់ដួងវិញ្ញាណក្ខ័ន្ធ លោកជំទាវមហាឧបាសិកា អ៊ូ វាសនា សូមបានទៅកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ 


សូមរំលឹកថា លោកជំទាវ អ៊ូ វាសនា បានទទួលមរណភាពនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០០:៣៥នាទី ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ។


សូមចូលរួមសហការផ្សព្វផ្សាយព័ត៌មានពិត​ និងលុបបំបាត់ព័ត៌មានមិនពិត​ 


Copyrighted by

អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល 

➡️Website: www.muyreal-news.com

➡️ អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168

➡️Muyreal KH : https://www.facebook.com/silverturtlekhmer

➡️ Muyreal-News: https://www.facebook.com/Muyreal.Official/

➡️ Join our Group https://t.me/khshortnews

➡️👉 https://he1.me/lYWa 

🏦ABA BANK: 061662269

☎️061/066/010 662 269

 #muyreal-news #muyrealnews

                     ************

Post a Comment

0 Comments