គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

Muyreal-News | នារីម្នាក់ឈប់ម៉ូតូនិយាយទូរសព្ទជាមួយមិត្តភក្កិនៅមុខស្ថានីយ៍ប្រេងឥន្ទនៈកាលតិចត្រូវបានជនសង្ស័យប្លន់យកម៉ូតូបានសម្រេច



ភ្នំពេញ៖ នារីម្នាក់ឈប់ម៉ូតូនិយាយទូរសព្ទជាមួយមិត្តភក្កិនៅមុខស្ថានីយ៍ប្រេងឥន្ទនៈកាលតិចត្រូវបានជនសង្ស័យម្នាក់ប្លន់យកម៉ូតូបានសម្រេច 


ហេតុការណ៍ករណីប្លន់នេះកើតឡើងកាលពីវេលាម៉ោង 12 និង 40 នាទីយប់រំលងអាធ្រាត្រថ្ងៃទី 16 ខែកក្កដាឆ្នាំ 2022 នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទនៈកាលតិចក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ 


ប្រភពពីនារីរងគ្រោះបានឲ្យដឹងថា រូបគាត់បានជិះម៉ូតូស្កុបពីពណ៌ក្រហមគ្រឿងបានឈប់និយាយទូរសព្ទជាមួយមិត្តភ្កក័នៅមុខស្ថានីយ៍ប្រេងឥន្ធនៈកាលតិច ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីមានអាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខស្រាប់តែលេចមុខជនសង្ស័យម្នាក់ដោយដើរមកដោះអាវមកគំរាមយកកាំបិតរកចាក់ធ្វើអោយនារីរងគ្រោះភ័យហើយក៏រត់ចោលម៉ូតូទាំងទុកសោម៉ូតូនៅជាប់ម៉ូតូធ្វើឲ្យជនសង្ស័យមានឱកាសបានយកម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោល ទុកទុកអោយជនរងគ្រោះយំសស្រាក


ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបានមកដល់នាំនារីរងគ្រោះទៅដាក់ពាក្យបណ្ដឹងរងចាំការដោះស្រាយស្វែងរកជនដៃដល់តាមនីតិវិធីច្បាប់ 


សូមចូលរួមសហការផ្សព្វផ្សាយព័ត៌មានពិត​ និងលុបបំបាត់ព័ត៌មានមិនពិត​ 

Post a Comment

0 Comments