កាសែតភ្នំពេញប៉ុស្តិ៍ សួរខ្ញុំថា៖ «យល់យ៉ាងណា ចំពោះដំបូន្មានឱ្យកាសែត ប្រឹងតាមឱ្យទាន់ការវិវត្តន៍បច្ចេកវិទ្យាព័ត៌មាននិងឌីជីថល?»។
ខ្ញុំពន្យល់ថា៖ បណ្តាញផ្សព្វផ្សាយឥឡូវគឺសុទ្ធតែកូនកាត់ទាំងអស់រួចហើយ។
សូម្បីតែកាសែត និង វិទ្យុ ក៏មានផលិតជារូបភាពនិងវីដេអូអនឡាញ, ហើយ ទូរទស្សន៍ ក៏បន្ថែមការផ្សាយនៅលើបណ្តាញសង្គមផងដែរ។
បញ្ហាប្រឈមរបស់យើង គឺលើសពីរឿងបង្រៀនអ្នកកាសែត ពីរបៀបធ្វើកាសែត ហើយកិច្ចការចម្បងដែលត្រូវគិតរយៈពេលវែង គឺធ្វើយ៉ាងណាឱ្យកាសែតរស់? នៅពេលដែលទីផ្សារ បញ្ហាហិរញ្ញវត្ថុ និងភាពជឿនលឿននៃបច្ចេកវិទ្យា កំពុងក្លាយជាការគំរាមកំហែងខ្លាំងឡើង ហើយក៏កំពុងធ្វើឱ្យកាសែត ចុះខ្សោយជាបន្តបន្ទាប់។
«កាសែតវិជ្ជាជីវៈ» មានគុណតម្លៃលើសពីបណ្តាញសង្គម ដោយសារវាទាក់ទងនឹងតម្លៃជំនឿ ការពិត និងតំណាងឱ្យអំណាចនៅក្នុងដំណើរការប្រជាធិបតេយ្យ ការគិតពិចារណារបស់សង្គម និងការផ្សព្វផ្សាយឧត្តមភាពជាតិ៕
សូមចូលរួមសហការចែកចាយតែព័ត៌មានពិត៚
Copyrighted by៖
អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល
➡️Website: www.muyreal-news.com
➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168
➡️Muyreal KH : https://www.facebook.com/silverturtlekhmer
➡️ Muyreal-News: https://www.facebook.com/Muyreal.Official/
➡️ Join our Group https://t.me/khshortnews
➡️👉 https://he1.me/lYWa
🏦ABA BANK: 061662269
☎️061/066/010 662 269
#newsmuyreal #muyrealnews
៚************៚
0 Comments