(ពោធិ៍សាត់)៖ បុរសពីរនាក់ ក្នុងនោះម្នាក់ជាប្រជាការពារភូមិ ត្រូវបានសត្វខ្លាឃ្មុំទះ និងចាប់ហែកបណ្តាលឱ្យរងរបួសធ្ងន់ ខណៈកំពុងធ្វើដំណើរចេញទៅដួសត្រីកណ្តាលព្រៃ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនាវេលាម៉ោង ១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចឆាយបីជាន់ឧបសម្ព័ន្ធស្ទឹងតាចាន់ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម បានប្រាប់ឱ្យដឹងថា ជនរងគ្រោះដែលត្រូវខ្លាឃ្មុំទះ និងចាប់ហែកនោះ មានឈ្មោះ៖ ទី១៖ឈ្មោះ ងុយ ងឿន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ជាប្រជាការពារភូមិ (រងរបួសធ្ងន់) ។ ទី២៖ ឈ្មោះ ភី ភក្តី ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ (រងរបួសធ្ងន់) ទាំងពីរនាក់រស់នៅចំណុចឧបសម្ព័ន្ធស្ទឹងតាចាន់ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង។
ប្រភពបានបន្ថែមថា មូលហេតុដែលមានករណីខាងលើនេះ គឺដោយសារជនរងគ្រោះទាំងពីរនាក់ ចេញទៅដួសត្រីនៅចំណុចឆាយបីជាន់ ពេលកំពុងតែធ្វើដំណើរស្រាប់តែប្រទះជួបសត្វខ្លាឃ្មុំ នៅកណ្តាលផ្លូវតែម្តង។
បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិចឯកជន ក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់៕
សូមចូលរួមសហការចែកចាយតែព័ត៌មានពិត៚
Copyrighted by៖
អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល
➡️Website: www.muyreal-news.com
➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168
➡️KH News: https://www.facebook.com/silverturtlekhmer
➡️ Muyreal-News: https://www.facebook.com/Muyreal.Official/
➡️ Join our Group https://t.me/khshortnews
➡️👉 https://he1.me/lYWa
🏦ABA BANK: 061662269
☎️061/066/010 662 269
#muyreal-news #muyrealnews
៚************៚
0 Comments