ភ្នំពេញ៖ ទីតាំងបនល្បែងភ្នាល់បាល់តាមប្រព័ន្ធអនឡាញនៅផ្លូវ៤៧៤ កំពុងតែបើកដំណើរការ យ៉ាងរលូនក្នុង សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ ល្បីថាខ្នងបង្អែកធំណាស់ ។
អាជ្ញាធរមូលដ្ឋាននាំគ្នារក្សាភាពស្ងៀមស្ងាត់ ធ្វើគធ្វើថ្លង់ រឹងត្រកៀកស្តូក បានបណ្តែតបណ្តោយឲ្យមេបនល្បែងមួយកន្លែងនេះ ធ្វើព្យុះធ្វើភ្លៀងបើកល្បែងសុីសងលេង តាមតែអំពើចិត្តដោយមិនខ្លាចញញើតច្បាប់បន្តិចសោះឡើយ ។
សារពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងស៊ីសង ភ្នាល់បាល់ ស្ថិតនៅសង្កាត់ខាងលើ បើកដំណើរការរាល់ថ្ងៃ ហើយមានមនុស្សចេញចូលច្រើនកុះករមកចាក់បាល់ និងល្បែងផ្សេងៗទៀត មិនដែលឃើញមានអាជ្ញាធរនៅក្នុងមូលដ្ឋានចុះមកធ្វើការបង្រ្កាបនោះទេ ។
មហាជនសង្ស័យថា ជាកន្លែងឆ្នាំងបាយរបស់សមត្ថកិច្ចនៅមូលដ្ឋាននោះមិនដឹង? បានជាធ្វើព្រងើយកន្តោយមិនស្តាប់តាមប្រសាសន៍របស់ឯកឧត្តម ឃួងស្រេង អភិបាលរាជធានី បានដាក់បទបទបញ្ជាឲ្យអភិបាលខណ្ឌ ព្រមទាំងអធិការខណ្ឌទាំង១៤ ត្រូវនាំគ្នាចុះមើលនៅក្នុងមូលដ្ឋានហើយទប់ស្កាត់និងបង្រ្កាបនៅល្បែងសុីសង ដែលនៅទីតាំងដែលខ្លួនគ្រប់គ្រង់ឲ្យអស់ បើសិនជាស្គាល់ឈ្មោះម្ចាស់ត្រូវក៏សាងសំណុំរឿងទៅតុលាការទៀតផង ។
ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបានបង្ហើបប្រាប់ថា ពួកគាត់មានការភ័យខ្លាចចំពោះសន្តិសុខរបស់គាត់នៅពេលយប់ « ពោលគឺទីណាមានល្បែង ទីនោះតឺងតែមានអំពើហឹង្សាក្នុងគ្រួសារ និងចោរលួចចោរប្លន់ វ៉ៃ កាប់ ចាក់ គាស់ផ្ទះ ប្រជាពលរដ្ឋដេកមិនលក់ឡើយ » ។
ជាចុងក្រោយ ប្រជាពលរដ្ឋបានសំណូមពរទៅដល់ឯកឧត្តម ឃួង ស្រេង មេត្តាមានវិធានបង្ក្រាបផងចុះ ៕
សូមចូលរួមសហការចែកចាយតែព័ត៌មានពិត៚
Copyrighted by៖
អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល
➡️Website: www.muyreal-news.com
➡️ អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
➡️Muyreal KH : https://www.facebook.com/silverturtlekhmer
➡️ Muyreal-News: https://www.facebook.com/Muyreal.Official/
➡️ Join our Group https://t.me/khshortnews
➡️ IDKHM Card: 0101793849
🏦ABA BANK: 061662269
☎️061/066/010 662 269
#newsmuyreal #muyrealnews
៚************៚
0 Comments