រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបង្កឡើងដោយយុវជនម្នាក់ បើកបរម៉ូតូខ្វះការប្រុងប្រយ័ត្នក្នុងល្បឿនលឿនដោយមានឌុបគ្នាបីនាក់ពីក្រោយទៀតផង បានមកបុករថយន្តកុងតឺន័រមួយគ្រឿង ដែលកំពុងតែបត់ចូលឃ្លាំងសន្សឹមៗ ចំពីចំហៀងពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ ចំណែកឯមនុស្សប្រុសស្រីចំនួន០៣នាក់ទៀត រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យផងដែរ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង២២និង២០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភភ្នំពេញ ។
ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាស្គុបពី (SCOOPY) ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1GT-7011 ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការវាស់វែង និងធ្វើកំណត់ហេតុចប់សព្វគ្រប់ យករថយន្តនិងម៉ូតូទៅរក្សាទុក រងចាំធ្វើការដោះស្រាយគ្នានាពេលក្រោយ ៕
សូមចូលរួមសហការផ្សព្វផ្សាយព័ត៌មានពិត និងលុបបំបាត់ព័ត៌មានមិនពិត ៚
Copyrighted by៖
អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល
➡️Website: www.muyreal-news.com
➡️ អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
➡️Muyreal KH : https://www.facebook.com/silverturtlekhmer
➡️ Muyreal-News: https://www.facebook.com/Muyreal.Official/
➡️ Join our Group https://t.me/khshortnews
➡️👉 https://he1.me/lYWa
🏦ABA BANK: 061662269
☎️061/066/010 662 269
#muyreal-news #muyrealnews
៚************៚
0 Comments