(កំពង់ចាម)៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថានៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទី បន្ទាប់ពីទទួលបានដំណឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកោះសូទិននិងអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបករណីបើកនិងលេងល្បែងស៊ីសងខុសច្បាប់ នៅចំណុចក្រោមដើមគរ ស្ថិតនៅភូមិទួលធាតុ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្កកំពង់ចាម។
ជាលទ្ធផលពេលចុះបង្រ្កាបឃាត់ខ្លួនអ្នកលេងបានចំនួន ១២នាក់ និងដកហូតវត្ថុតាងមួយចំនួន ក្នុងករណីសមត្ថកិច្ចចុះបង្រ្កាបល្បែងសុីសងជល់មាន់ខាងលើនេះ ពលរដ្ឋមានការសប្បាយចិត្តនិងត្រេកអរយ៉ាងខ្លាំង។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
សូមចូលរួមសហការចែកចាយតែព័ត៌មានពិត៚
Copyrighted by៖
អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល
➡️Website: www.muyreal-news.com
➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168
➡️KH News: https://www.facebook.com/silverturtlekhmer
➡️ Muyreal-News: https://www.facebook.com/Muyreal.Official/
➡️ Join our Group https://t.me/khshortnews
➡️👉 https://he1.me/lYWa
🏦ABA BANK: 061662269
☎️061/066/010 662 269
#muyreal-news #muyrealnews
៚************៚
0 Comments