នារសៀលថ្ងៃចន្ទ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៤:០០នាទី លោក សុខ ពេញវុធ និង ភរិយា ព្រមទាំង លោកប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ តំណា ឯកឧត្តម ឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងដោយមានការចូលរួមពី មន្រ្តីរាជការក្រោមឱវាទ នៃរដ្ឋបាលខណ្ឌដូនពេញ បានចូលរួមពិធីវេរទៀនវស្សា ប្រគេនទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខារ របស់ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ និង រដ្ឋបាលខណ្ឌដូនពេញ ចំពោះព្រះសង្ឃចំនួន ០៩វត្ត ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដែលធ្វើឡើងនៅវត្តឧណ្ណាលោម សង្កាត់ជ័យជំនះខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលក្នុង ០១វត្ត ទទួលបានដូចខាងក្រោម៖
1-បច្ច័យ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ
-បច្ច័យ ចំនួន ១០០,០០០រៀល/១វត្ត
-ទានវស្សា ចំនួន ០១គូរ
-អង្ករ ចំនួន ១០០គីឡូក្រាម
-សាដក ចំនួន ០១កញ្ចប់
-ស្ករស ចំនួន ០១បាវ
-ទឹកដោះគោ ចំនួន ០១កេស
-ទឹកក្រូច ចំនួន ០៤កេស
-ទឹកបរិសុទ្ធ ចំនួន ០៤កេស
-មី ចំនួន ០៤កេស
-ត្រីខ ចំនួន ០១កេស
២-បច្ច័យ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ភរិយា
-បច្ច័យ ចំនួន ៤៥០,០០០រៀល
-ទឹកក្រូច ចំនួន ០៤កេស
-ទឹកបរិសុទ្ធ ចំនួន ០៤កេស
-ទឹកស៊ីអ៊ីវ ចំនួន ០១យួរ
-ទឹកត្រី ចំនួន ០១យួរ
-និង ឧបត្ថម្ភថវិកាចំណាយផ្សេងក្នុងពិធីចំនួន៩០ម៉ឺន ។
សូមជូនបុណ្យកុសល ដែលកើតឡើងអំពីទៀតព្រះវស្សានេះជូនដល់ ឯកឧត្តម អភិបាល រាជធានីភ្នំពេញ និង ក្រុមគ្រួសារ ព្រមមន្ត្រីរាជការក្រោមឱវាទ និង ប្រជាពលរដ្ឋទូទាំងខណ្ឌដូនពេញ ទទួលបាន នូវព្រះពុទ្ធពរ ទាំងឡាយ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំម្បីឃ្លៀងឃ្លាតឡើយ ។
សូមចូលរួមសហការផ្សព្វផ្សាយព័ត៌មានពិត និងលុបបំបាត់ព័ត៌មានមិនពិត ៚
Copyrighted by៖
អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល
➡️Website: www.muyreal-news.com
➡️ អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
➡️Muyreal KH : https://www.facebook.com/silverturtlekhmer
➡️ Muyreal-News: https://www.facebook.com/Muyreal.Official/
➡️ Join our Group https://t.me/khshortnews
➡️👉 https://he1.me/lYWa
🏦ABA BANK: 061662269
☎️061/066/010 662 269
#muyreal-news #muyrealnews
៚************៚
0 Comments