ភ្នំពេញ÷ក្មេងស្រីម្នាក់រងរបួសធ្ងន់ធ្ងរ ដង្ហើមចង្រឹត ហើយបានស្លាប់ពេលដឹកបញ្ជូនទៅគ្លីនិក បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ បង្កឡើងដោយរថយន្តសណ្តោងសុីទែនពោងសុីម៉ង់ត៍ បុកនឹងកិនកង់ ពេលវិលត្រឡប់មកពីផ្សារវិញ វេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ក្មេងស្រីរងគ្រោះឈ្មោះ ម៉ែន ចង្រឹត អាយុ១៨ឆ្នាំ មុខរបរ លក់ បាយ មុខរោងចក្រQMI ជាមួយម្តាយជាស្ត្រីម៉េម៉ាយ មានទីលំនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ក្មេងស្រីរងគ្រោះជិះកង់មកទិញឈាមជ្រូកនៅផ្សារជម្ពូវ័ន
ហើយជនរងគ្រោះទិញឈាមជ្រូកបានហើយក៏ជិះកង់វិលត្រឡប់ទៅផ្ទះវិញ តាមផ្លូវបេតុងQMIពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ឆ្លងផ្លូវ ស្រាប់តែរថយន្តរថយន្តសណ្ដោង ស៊ីទែនពោងស៊ីម៉ង់ត៍ម៉ាកCHENLONG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3F-0739 សណ្តោងសុីទែនពោងសុីម៉ង់ត៍ បើកពីជើងទៅត្បូងបុកកិនកង់ជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ហើយបានស្លាប់ពេលដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកស័ង្កម៉ារី ចំណែកអ្នកបើកបររថយន្ត ក្រោយពីកើតហេតុភ្លាមចុះរត់គេចខ្លួនបាត់ ។
ករណីខាងលើ ភ្លាមៗត្រូវបានសមត្ថកិច្ចមូលដ្ឋាន ជំនាញចុះទៅពិនិត្យ ប្រគល់សពជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំណែករថយន្ត និងកង់ ត្រូវបានប្រគល់ឲ្យជំនាញចរាចរណ៍វាស់វែងយកទៅរក្សាទុក កសាងសំណុំរឿងតាមនីតិវិធី ៕
សូមចូលរួមសហការផ្សព្វផ្សាយព័ត៌មានពិត និងលុបបំបាត់ព័ត៌មានមិនពិត ៚
Copyrighted by៖
អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល
➡️Website: www.muyreal-news.com
➡️ អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
➡️Muyreal KH : https://www.facebook.com/silverturtlekhmer
➡️ Muyreal-News: https://www.facebook.com/Muyreal.Official/
➡️ Join our Group https://t.me/khshortnews
➡️👉 https://he1.me/lYWa
🏦ABA BANK: 061662269
☎️061/066/010 662 269
#muyreal-news #muyrealnews
៚************៚
0 Comments