គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

Muyreal-News | ពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាលទី១ អាណត្តិទី៥ នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ



នៅថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក .ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៤,៣០នាទីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ផ្សារកណ្តាលទី១ អញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាលទី១ អាណត្តិទី៥ នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ ពិធីប្រកាសនេះប្រារព្ធធ្វើឡើងនៅមុខសាលាសង្កាត់ផ្សារកណ្តាលទី១ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សរ សុងអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់ផ្សារកណ្តាលទី១ , ក្រុមការងារយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រធានការិ.រដ្ឋបាលបុគ្គលិកខណ្ឌប្រធានការិ.លេខាក្រុមប្រឹក្សាខណ្ឌ ,អនុប្រធានការិ..... ខណ្ឌលោក-លោកស្រីសមាជិកក្រុមប្រឹក្សាថ្មីរបស់សង្កាត់ផ្សារកណ្តាលទី១លោក-លោកស្រី មន្រ្តីសង្កាត់ផ្សារកណ្តាលទី១ និងលោក-លោកស្រី តំណាងប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ដែលមានចំនួនសរុប ២១០នាក់។


  នៅក្នុងពិធីប្រកាសនោះ លោកអភិបាលខណ្ឌ បានធ្វើការកោតសរសើរ និងផ្តាំផ្ញើទៅដល់លោកចៅសង្កាត់ និងចៅសង្កាត់រងព្រមទាំងសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវបន្តអភិវឌ្ឍន៍ការរីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត ដោយខិតខំបន្តបំរើប្រជាពលរដ្ឋអោយបានល្អប្រសើរ ការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅតាមរយៈការផ្តល់សេវាសង្គម ការកសាង និងពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលសំខាន់ចាំបាច់ឱ្យបានកាន់តែប្រសើរឡើង និងប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីវភាពដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងត្រូវអនុវត្តការងារ តួនាទី និងភារកិច្ចអោយបានសមស្របតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងសារាចរណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល ព្រមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួនផងដែរ។


សូមចូលរួមសហការចែកចាយតែព័ត៌មានពិត


Copyrighted by

អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល 

➡️Website: www.muyreal-news.com

➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168

➡️KH News: https://www.facebook.com/silverturtlekhmer

➡️ Muyreal-News: https://www.facebook.com/Muyreal.Official/

➡️ Join our Group https://t.me/khshortnews

➡️👉 https://he1.me/lYWa 

🏦ABA BANK: 061662269

☎️061/066/010 662 269

 #muyreal-news #muyrealnews

                     ************

Post a Comment

0 Comments