Muyreal-News | មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ បង្ហាញហេតុផល៩ចំណុច នៃការពន្យារពេលបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ


(ភ្នំពេញ) ឆ្លើយតបជាមួយនឹងចម្ងល់ជាច្រើនពីសំណាក់មហាជន ដែលមានបំណងចង់បើកបរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្រោយមានការពន្រយាពេលឲ្យធ្វើដំណើរនោះ លោក គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២២នេះ បានលើកឡើងពីហេតុផលសំខាន់ៗមួយចំនួន។ 


លោក គង់ វិមាន បានឡើកឡើងដូចនេះថា ហេតុផលនៃការពន្យារពេលបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ដោយមូលហេតុ សំខាន់ៗដូចជា៖ 

លទ្ធផលសាងសង់បាន៩៤នៅឡើយ 

បញ្ហាស្លាកសញ្ញាចរាចរណ៏មិនទាន់បានបំពាក់អោយបានគ្រប់គ្រាន់នៅឡើយ 

របងការពារសុវត្ថិភាពផ្លូវទើបបានជាង៧០

រនាំងទ្រូងផ្លូវនិង សួនច្បារ ទើបបានប្រហែល៨០ 

ស្ពានរំលងអាកាសមួយចំនួនពុំទាន់បានរួចរាល់  

ចំនុចចាប់ផ្តើមដើមទី ចុងទីពុំទាន់បានបញ្ចប់ជាស្ថាពរនៅឡើយ  

ទីតាំងចំណតទាំង៤កន្លែងនៅពុំទាន់រួចរាល់១០០ 

បរិក្ខាមួយចំនួនទៀតពុំទាន់បានបំពាក់រួចរាល់ និង 

បញ្ហាផ្សេងៗ 


លោក គង់ វិមាន បានបញ្ជាក់ទៀតថា ការងារដែលនៅសេសសល់និងត្រូវបញ្ចប់ចុងខែសីហា ឆ្នាំ២០២២ខាងមុខនេះ ជាមួយគ្នានោះក្រសួង និងក្រុមហ៊ុនបានពិភាក្សាគ្នា និងបានកំណត់ថានឹងដាក់ឱ្យដំណើរការបណ្តោះអាសន្ន នៅដើមខែកញ្ញាឆ្នាំ២០២២ខាងមុខនេះ។ 

សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ 


ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យ បច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែគ្រោងចំណាយថវិកាជិត ២ពាន់លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤, ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង ស្ពានធំនិងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង , គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០, គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។ 


គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយ ពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕


សូមចូលរួមសហការចែកចាយតែព័ត៌មានពិត


Copyrighted by

អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល 

➡️Website: www.muyreal-news.com

➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168

➡️KH News: https://www.facebook.com/silverturtlekhmer

➡️ Muyreal-News: https://www.facebook.com/Muyreal.Official/

➡️ Join our Group https://t.me/khshortnews

➡️👉 https://he1.me/lYWa 

🏦ABA BANK: 061662269

☎️061/066/010 662 269

 #muyreal-news #muyrealnews

                     ************

Post a Comment

0 Comments