គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

Muyreal-News | សមត្ថកិច្ចប្រើប្រាស់ទឹកអស់ចំនួន០៤រថយន្តដើម្បីពន្លត់អគ្គិភ័យឆេះផ្ទះ២ខ្នង



ខេត្តរតនគិរី (ព័ត៌មានលម្អិត​)​ នៅវេលាម៉ោង០៥:៣០​ នាទីរសៀល​ ថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ២០២២​ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងបណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួនពីរខ្នង ដែលស្ថិតនៅក្នុងភូមិ ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី​ 

+​ ផ្ទះទី១​ មានទំហំ ០៥x២០​ មែត្រ​ ថ្មក្រោមឈេីលើដំបូលប្រក់ស័ង្កសី​ 

+​ ផ្ទះទី២ មានទំហំ ០៥x២០ ម៉ែត្រ ប្រភេទថ្មក្រោម ឈេីលើដំបូលប្រុសស័ង្កសី​ 

-​ ម្ចាស់ផ្ទះទី១​ ឈ្មោះ ជារ៉ន ភេទ​ ប្រុស ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ​  

-​ ម្ចាស់ផ្ទះទី២​ ឈ្មោះ​ ហេង​ លី ភេទ​ ប្រុស ជនជាតិខ្មែរ មុខរបរ​ បុគ្គលិកក្រុមហ៊ុន អ្នកទាំងពីរមានទីលំនៅភូមិកើតហេតុខាងលើ​ 

+​ ក្នុងករណីអគ្គីភ័យកើតឡើងខាងលើនេះ កម្លាំងការិយាល័យជំនាញអគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្ត បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០៥គ្រឿងអន្តរាគមន៍បាញ់ពន្លត់ ក្នុងនោះរថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋានចំនួន០៤ គ្រឿង នឹងរថយន្តពន្លត់អគ្គីភ័យអធិការដ្ឋានគរបាលស្រុកអូរជុំចំនួន០១គ្រឿង ប្រើប្រាស់ទឹកសរុបអស់ចំនួន ២០​ រថយន្ត​ ទេីបភ្លើងរលត់ទាំងស្រុងនៅវេលាម៉ោង០៦:៣០​ នាទីរសៀល​ នាថ្ងៃខែឆ្នាំដដែល​ 

+​ មិនបណ្ដាលឲ្យមានការរងរបួសមនុស្ស រឺបាត់បង់អាយុជីវិតមនុស្សឡើយ។

+​ សម្ភារៈខូចខាតផ្ទះទី១​ ឆេះអស់​ ៦០នឹងផ្ទះទី២​ ឆេះអស់ទាំងស្រុង​ ដោយមានការចូលរួមពីប្រជាពលរដ្ឋនិងកងកម្លាំងគ្រប់លំដាប់ថ្នាក់ជួយយកសម្ភារៈបានមួយចំនួនធំ។

+​ មូលហេតុ:​ ដាក់ការសន្និដ្ឋានជាករណីឆ្លងចរន្តអគ្គិសនី នឹងកំពុងបន្តការស្រាវជ្រាវ

សូមចូលរួមសហការចែកចាយតែព័ត៌មានពិត


Copyrighted by

អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល 

➡️Website: www.muyreal-news.com

➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168

➡️Muyreal KH : https://www.facebook.com/silverturtlekhmer

➡️ Muyreal-News: https://www.facebook.com/Muyreal.Official/

➡️ Join our Group https://t.me/khshortnews

➡️👉 https://he1.me/lYWa 

🏦ABA BANK: 061662269

☎️061/066/010 662 269

 #newsmuyreal #muyrealnews

                     ************

Post a Comment

0 Comments