របាយការណ៍ជំហានដំបូង
០៤.០៧.២០២២
-ករណី៖ អត្តឃាត
-កើតហេតុថ្ងៃចន្ទ ៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាសក័ ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១២:៣០នាទី
-ចំណុចភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
☆ជនរងគ្រោះចំនួន០១នាក់៖
-ឈ្មោះ ចន្ថា វ៉ាន់ឌី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាលជាតិ ឋានៈអធិការរង មានទីលំនៅ ភូមិឃុំកើតហេតុ(ស្លាប់) ។
-ប្រពន្ធឈ្មោះ ថុន ចាន់ណេត អាយុ៣២ឆ្នាំ ។
-មានកូនចំនួន០២នាក់ ស្រី០២នាក់ ។
☆☆សភាពនៃរឿងហេតុ៖
នៅថ្ងៃទី០៤.០៧.២០២២ វេលាម៉ោង១០:០០នាទី ជនរងគ្រោះបានជិះរថយន្តចេញពីផ្ទះទៅធ្វើការនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដល់ម៉ោង១២:២០នាទី ជនរងគ្រោះជិះម៉ូតូ ត្រលប់មកផ្ទះវិញ ពេលមកដល់ ឈ្មោះ យាន ថុន ជាឪពុកក្មេកបានសួរថា កូនឯងឆាប់មកវិញម្ល៉េះ? ជនរងគ្រោះឆ្លើយថា ខ្ញុំភ្លេចកាបូបលុយ រួចជនរងគ្រោះដើរឡើងទៅលើផ្ទះចូលទៅក្នុងបន្ទប់ បានបន្តិចស្រាប់តែឮសូរផូង ឮដូចន្នោះ ឈ្មោះ យាន ថុន មានការងឿងឆ្ងល់ក៏ឡើងលើផ្ទះចូលទៅក្នុងបន្ទប់ ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម ដៃខាងឆ្វេងមានកាន់អាវុធខ្លី និងបន្សល់ទុកលិខិតបណ្តាំ ចំនួន២សន្លឹក បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលកោះឧកញ៉ាតី បន្ទាប់មកកម្លាំងជំនាញផ្នែកពិនិត្យហេតុ និងកម្លាំងផ្នែនគរបាលយុត្តិធម៌ បានចុះមកដល់កន្លែងកើតហេតុ រងចាំកម្លាំងការិយាល័យបច្ចេកទេសខេត្តកណ្តាល មកពិនិត្យសាកសព ៕
សូមចូលរួមសហការចែកចាយតែព័ត៌មានពិត៚
Copyrighted by៖
អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល
➡️Website: www.muyreal-news.com
➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168
➡️KH News: https://www.facebook.com/silverturtlekhmer
➡️ Muyreal-News: https://www.facebook.com/Muyreal.Official/
➡️ Join our Group https://t.me/khshortnews
➡️👉 https://he1.me/lYWa
🏦ABA BANK: 061662269
☎️061/066/010 662 269
#muyreal-news #muyrealnews
៚************៚
0 Comments