ភ្នំពេញ៖ បុរសម្នាក់អង្គុយស្លាប់លើកៅអីក្នុងតូបយាម នៅចំណុចគេហដ្ឋានលេខ៣៨ តាមបណ្ដោយផ្លូវលេខ៣២២ មូលដ្ឋានសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីវេលាម៉ោង១រសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ គង់ សុត អាយុ៤៣ឆ្នាំ មុខរបរបើករថយន្តឲ្យម្ចាស់ផ្ទះកើតហេតុស្នាក់នៅទីតាំងកើតហេតុខាងលើ ចំណែកឯខ្មាន់កាំភ្លើងជាជនដៃដល់ឬជនបង្កបទល្មើស ត្រូវបានគេស្គាល់ថា ជាអង្គរក្សរបស់ម្ចាស់គេហដ្ឋានលេខ៣៨ផ្ទាល់តែម្តង ។
ប្រភពបន្តថា បុរសទាំង២នាក់មិនដឹងជាមានជម្លោះរឿងអ្វីជាមួយគ្នាតាំងពីពេលណានោះទេ ស្រាប់តែថ្ងៃកើតហេតុ បុរសរងគ្រោះអង្គុយនៅតូបយាមជាប់ទ្វារផ្ទះ ខណៈនោះខ្មាន់កាំភ្លើងបានជិះម៉ូតូ១គ្រឿងម៉ាក PCX ពណ៌ស បានចូលមកបើកទ្វាររួចដកកាំភ្លើងបាញ់យកតែម្ដង បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមអង្គុយលើកៅអីនៅតូបយាម ភ្លាមនោះដែរបុរសដៃដល់ធ្វើសកម្មភាពរួច ក៏ជិះម៉ូតូគេចខ្លួនចេញបាត់តែម្ដង ។
ប្រភពពីពលរដ្ឋបានប្រាប់ឱ្យដឹងថា គាត់លឺសូរសំលេងផ្ទុះអាវុធចំនួន៧គ្រាប់ មួយសន្ទុះក្រោយមកលឺសូរផ្ទុះអាវុធចំនួន៣គ្រាប់បន្ទាប់ទៀត ទើបបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចម្រុះចុះដល់ទីតាំងកើតហេតុ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញនាយកដ្ឋានព្រហ្មទណ្ឌកំរិតធ្ងន់ នៃក្រសួងមហាផ្ទៃ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យបង្ក្រាប់បទល្មើសព្រហ្មទណ្ឌកំរិតធ្ងន់រាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការពិនិត្យនឹងកោសល្យវិច្ឆ័យ រួចបានប្រគល់សពជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
សូមចូលរួមសហការចែកចាយតែព័ត៌មានពិត៚
Copyrighted by៖
អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល
➡️Website: www.muyreal-news.com
➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168
➡️KH News: https://www.facebook.com/silverturtlekhmer
➡️ Muyreal-News: https://www.facebook.com/Muyreal.Official/
➡️ Join our Group https://t.me/khshortnews
➡️👉 https://he1.me/lYWa
🏦ABA BANK: 061662269
☎️061/066/010 662 269
#muyreal-news #muyrealnews
៚************៚
0 Comments