គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

Muyreal-News | នារីម្នាក់ត្រូវបានជនសង្ស័យចំនួន៣នាក់ប្លន់ទ្រព្យសម្បត្តិនិងរំលោភបានសម្រេចទាំងអស់គ្នា



រាជធានីភ្នំពេញ៖ ជនសង្ស័យចំនួន៣ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពស្ទាក់ពីមុខម៉ូតូនារីរងគ្រោះហើយគំរាមសម្លាប់ រួចដឹកយកចាប់រំលោភម្តងម្នាក់ៗសម្រេច និងប្លន់យកទ្រព្យសម្បត្តិគេចខ្លួនបាត់ស្រមោល 


ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១០និង៤០យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុចដីវាលមួយកន្លែងខាងជើងវត្តជន្លង់ម្លូរ ស្ថិតក្នុងភូមិកន្ទោកខាងត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ 


ជនរងគ្រោះឈ្មោះ -- ភេទស្រីអាយុ៣០ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅខាងក្រោយសាលាខណ្ឌដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ 


យោងតាមសំដីជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ រូបគាត់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាប៊ីត ពណ៌ក្រហម ស្លាកលេខភ្នំពេញ1IF-8117 ចេញពីកន្លែងស្នាក់នៅ គោលបំណងទៅញ៉ាំអីនៅម្ដុំទួលព្រង 


លុះមកដល់ជិះផ្លូវ៣០ម៉ែត្រ ចំណុចមុខវត្តធម្មត្រៃ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ក៍ស្រាប់តែលេចមុខជនសង្ស័យចំនួន៣ នាក់ជិះម៉ូតូហុងដាស្កូបពីមួយគ្រឿង ពណ៌ខ្មៅ មិនចាំស្លាកលេខ បានមកកាក់ពីមុខម៉ូតូរបស់គាត់ ហើយជនសង្ស័យក៏បានគំរាមមិនឲ្យស្រែកនិងប្រើហិង្សាទៅលើរូបគាត់ ដោយបង្ខំឲ្យទៅតាមពួកគេ 


ជនរងគ្រោះបានបន្តទៀតថា បន្ទាប់មកជនសង្ស័យម្នាក់បានឡើងជិះម៉ូតូរបស់គាត់ រួចឌុបរូបគាត់រហូតមកដល់ចំណុចកើតហេតុខាងលើ ហើយបានធ្វើសកម្មភាព ដោះយកខ្សែក កងដៃ ចញ្ចៀន នឹងទូរស័ព្ទដៃមួយគ្រឿង   


បន្ទាប់ពីជនសង្ស័យនាំគ្នាចាប់រំលោភលើរូបគាត់ម្ដងម្នាក់ៗបានសម្រេច ហើយបានថតវីដេអូទុក និងគំរាមលើរូបគាត់បើហ៊ានប្រាប់ដល់សមត្ថកិច្ច គេពួកវានឹងតាមសំលាប់រូបគាត់ ក្រោយពីជនសង្ស័យធ្វើសកម្មភាពរួចបាននាំគ្នាគេចខ្លួនបាត់ស្រមោលតែម្តង 


ជនរងគ្រោះបានបន្តទៀតថា ក្រោយរូបគាត់បានរត់ស្រែកឲ្យគេជួយ បន្ទាប់មកក៏ភ្ញាក់ផ្អើលដល់សន្តិសុខដែរយាមនៅរោងចក្រមួយកន្លែង ក៏ឃើញរូបគាត់រួចក៏បានសួរនាំ ហើយក៍បានជូនទៅផ្ទះប្រជាពលរដ្ឋមួយកន្លែង ដើម្បីឲ្យគេជួយ 


ក្រោយមកក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការសួរនាំទៅលើជនរងគ្រោះនិងនាំមកបង្ហាញទីតាំងកន្លែងកើតហេតុ រួចក៏នាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ដើម្បីស៊ើបអង្កេតស្រាវជ្រាវតាមចាប់ជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ 


 សូមចូលរួមសហការផ្សព្វផ្សាយព័ត៌មានពិត​ និងលុបបំបាត់ព័ត៌មានមិនពិត​ 


Copyrighted by

អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល 

➡️Website: www.muyreal-news.com

➡️ អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168

➡️Muyreal KH : https://www.facebook.com/silverturtlekhmer

➡️ Muyreal-News: https://www.facebook.com/Muyreal.Official/

➡️ Join our Group https://t.me/khshortnews

➡️👉 https://he1.me/lYWa 

🏦ABA BANK: 061662269

☎️061/066/010 662 269

 #muyreal-news #muyrealnews

                     ************

Post a Comment

0 Comments