Muyreal-News | តើពិតដែរឬទេ..? ព្រៃឈើរាប់រយហិកតា ត្រូវបានលោក ទង់ គឹមតុល អភិបាលស្រុកប្រាសាទសំបូរចេញច្បាប់ឲ្យឈ្មួញធ្វើការឈូសឆាយ



ខេត្តកំពង់ធំ៖ តំបន់ដីព្រៃសហគមន៍រាប់រយហិចតា នៅចំណុចវាលស៊ុមឃុំ ស្ថិតនៅភូមិស្រើង ឃុំស្រើង ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ ត្រូវបានលោក ទង់ គឹមតុល អភិបាលស្រុកប្រាសាទសំបូរ បើកដៃឱ្យឈ្មួញ ដែលមានអំណាចទឹកលុយ យកគ្រឿងចក្រចូលឈូសឆាយទន្ទ្រានកាប់ព្រៃ វាតយកដី ដើម្បីធ្វើជាកម្មសិទ្ធិរបស់ខ្លួន និងបក្សពួកនិយម មួយចំនួន..! នេះបើយោងតាមប្រភពព័ត៌មានដែរអង្គភាពយើងទទួលបានពីពលរដ្ឋ។


យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អភិបាលស្រុកប្រាសាទសំបូរ លោក ទង់ គឹមតុល ជាអ្នកបើកដៃឱ្យឈ្មួញ ដែលមានឈ្មោះតិល វណ្ណឌី ចូលឈូសឆាយព្រៃឈើគំរបសហគមន៍ ដោយកាប់បំបំផ្លាញទន្ទ្រានយកដី ដោយមិនខ្វល់ខ្វាយពីច្បាប់។


ជុំវិញករណីខាងលើនេះលោក ហួត ឈាន មេឃុំស្រើង បានប្រាប់ថា ឈ្មួញដែលកាប់បំផ្លាញព្រៃសហគមន៍ គឺមានច្បាប់អនុញ្ញាតពីលោក ទង់ គឹមតុល អភិបាលស្រុក ប្រាសាទសំបូររួចរាល់អស់ហើយ។


ក្នុងការលើកឡើងរបស់លោក ហួត ឈាន មេឃុំស្រើង រូបនេះ ក៏មិនមានឯកសារពាក់ព័ន្ធណាដើម្បីបង្ហាញជាការជាក់លាក់ដល់សារព័ត៌មាននោះទេ ដោយលោកទើបតែទទួលបានការតែងតាំងថ្មីជាមេឃុំស្រើងនូវអាណត្តិទី០៥។


ទាក់ទិនទៅនឹងបញ្ហាខាងលើនេះ អង្គភាពសារព័ត៌មាន១រៀល រងចាំការបកស្រាយបំភ្លឺ ជូនមហាជនជ្រាបជាព័ត៌មាន ពីលោក ទង់ គឹមតុល គ្រប់ពេលវេលា៕


សូមចូលរួមសហការផ្សព្វផ្សាយព័ត៌មានពិត​ និងលុបបំបាត់ព័ត៌មានមិនពិត​ 


Copyrighted by

អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល 

➡️Website: www.muyreal-news.com

➡️ អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168

➡️Muyreal KH : https://www.facebook.com/silverturtlekhmer

➡️ Muyreal-News: https://www.facebook.com/Muyreal.Official/

➡️ Join our Group https://t.me/khshortnews

➡️👉 https://he1.me/lYWa 

🏦ABA BANK: 061662269

☎️061/066/010 662 269

 #muyreal-news #muyrealnews

                     ************

Post a Comment

0 Comments