រាជធានីភ្នំពេញ៖ ជនសង្ស័យ២នាក់ជិះមួយគ្រឿងបានដកកាំភ្លើងខ្លីបាញ់ទៅលើរថយន្តមួយគ្រឿងជាច្រើនគ្រាប់គ្រាប់ បណ្ដាលឲ្យអ្នកបើកបររថយន្តរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ ចំណែកជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២២ ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពបានឱ្យដឹងថា មុនកើតហេតុគេឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក ដោយមិនដឹងធ្វើដំណើរមកពីណានោះទេ ពេលមកដល់ចំណុចកើតហេតុខាងលើ បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់ជាច្រើនគ្រាប់ ទៅលើរថយន្តមួយគ្រឿងពាក់ផ្លាកលេខ កម្ពុជា-JS-3333 រួចក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ហើយបានពិនិត្យនៅនឹងកន្លែងកើតហេតុ រួចក៍ប្រមូលយកវត្ថុតាងនិងគ្រាប់ទៅរក្សាទុក រង់ចាំធ្វើការស៊ើបអង្កេតស្រាវជ្រាវរកជនបង្ក ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕
សូមចូលរួមសហការផ្សព្វផ្សាយព័ត៌មានពិត និងលុបបំបាត់ព័ត៌មានមិនពិត ៚
Copyrighted by៖
អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល
➡️Website: www.muyreal-news.com
➡️ អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
➡️Muyreal KH : https://www.facebook.com/silverturtlekhmer
➡️ Muyreal-News: https://www.facebook.com/Muyreal.Official/
➡️ Join our Group https://t.me/khshortnews
➡️👉 https://he1.me/lYWa
🏦ABA BANK: 061662269
☎️061/066/010 662 269
#muyreal-news #muyrealnews
៚************៚
0 Comments