គេហទំព័រ មួយរៀល

Muyreal-News | ពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ស្រះចក អាណត្តិទី៥ នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ



នៅថ្ងៃចន្ទ ៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក .ស២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨,៣០នាទី លោកសុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ អញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ស្រះចក អាណត្តិទី៥ នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ ពិធីប្រកាសនេះប្រារព្ធធ្វើឡើងនៅបណ្តោយផ្លូវលេខ១០៨ ក្នុងមូលដ្ឋានសង្កាត់ស្រះចក និងដោយមានការអញ្ជើញចូលរួមពី លោក ហ្សង វាសនា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់ស្រះចកតំណាង ឯកឧត្តម សារិន វណ្ណា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់ស្រះចក , លោក ប៊ុន សុភ័ក្រ្ត អភិបាលរងខណ្ឌនាយករដ្ឋបាលខណ្ឌប្រធានការិ.រដ្ឋបាល បុគ្គលិកខណ្ឌប្រធានការិ..... ខណ្ឌលោក-លោកស្រីសមាជិកក្រុមប្រឹក្សាថ្មី របស់សង្កាត់ស្រះចកលោក-លោកស្រី មន្រ្តីសង្កាត់ស្រះចក និងលោក-លោកស្រី តំណាងប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្រះចកដែលមានចំនួនសរុប ២១០នាក់។


  នៅក្នុងពិធីប្រកាសនោះ លោកអភិបាលខណ្ឌ បានធ្វើការកោតសរសើរ និងផ្តាំផ្ញើទៅដល់លោកស្រីចៅសង្កាត់ និងចៅសង្កាត់រងព្រមទាំងសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវបន្តអភិវឌ្ឍន៍ការរីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត ដោយខិតខំបន្តបំរើប្រជាពលរដ្ឋអោយបានល្អប្រសើរ ការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅតាមរយៈការផ្តល់សេវាសង្គម ការកសាង និងពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលសំខាន់ចាំបាច់ឱ្យបានកាន់តែប្រសើរឡើង និងប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីវភាពដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងត្រូវអនុវត្តការងារ តួនាទី និងភារកិច្ចអោយបានសមស្របតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងសារាចរណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល ព្រមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួនផងដែរ៕


សូមចូលរួមសហការចែកចាយតែព័ត៌មានពិត


Copyrighted by

អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល 

➡️Website: www.muyreal-news.com

➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168

➡️KH News: https://www.facebook.com/silverturtlekhmer

➡️ Muyreal-News: https://www.facebook.com/Muyreal.Official/

➡️ Join our Group https://t.me/khshortnews

➡️👉 https://he1.me/lYWa 

🏦ABA BANK: 061662269

☎️061/066/010 662 269

 #muyreal-news #muyrealnews

                     ************

Post a Comment

0 Comments