ខេត្តបន្ទាយមានជ័យ៖ ឃាត់ខ្លួនអ្នកសារព័ត៌មានម្នាក់តាមដីការពីបទកំហែងយក ដែលគេចខ្លួនពីខេត្តកំពង់ធំស្នាក់នៅខេត្តបន្ទាយមានជ័យ ក្នុងសំណាក់ស្ថិតនៅក្រុងប៉ោយប៉ែត នៅថ្ងៃទី១២ ខែកក្ត ដាឆ្នាំ២០២២ ។
ជនសង្ស័យមានឈ្មោះ ហ៊ាង លីហាក់ ភេទប្រុសអាយុ៥២ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន រស់នៅភូមិកំពង់ចិន ឃុំកំពង់ចិន ស្រុកស្ទោងខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា នៅពេលឃាត់ខ្លួនជនសង្ស័យម្នាក់ដែលអះអាងជាអ្នកសារព័ត៌មាន គឺកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ាង លីហាក់ តាមដីការបង្គាប់អោយនាំខ្លួនលេខ៖៦៣ អ ន ខ /២២ ចុះថ្ងៃទី០៨ខែមិថុនា ឆ្នាំ២០២២របស់លោក អែម សុទ្ធសច្ចា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ ។
លោកបានបញ្ជាក់ថា ដោយយោងតាមសំណុំរឿងព្រហ្មទ័ណ្ឌលេខ៦៧៤ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានឃើញថាឈ្មោះ ហ៊ាង លីហាក់ មានអត្តសញ្ញាណដូចខាងលើ ត្រូវបានដាក់ក្រោមការពិនិត្យពីបទកំហែងយក ដែលប្រព្រឹត្តនៅចំណុចអូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅអំឡុងឆ្នាំ២០២០ កន្លងមកបទល្មើសព្រហ្មទ័ណ្ឌមានចែងនិងផ្ទន្ទាទោសតាមបញ្ញាតិមាត្រា ៣៦៣ និង៣៦៤ នៃក្រមព្រហ្មទ័ណ្ឌឆ្នាំ២០០៩ ។
លោកស្នងការបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ាង លីហាក់ អៈអាងអ្នកសារព័ត៌មាន បាននាំយកសាកសួរ តាមចម្លើយសារភាពខ្លួន បានគេចចេញពីផ្ទះនៅខេត្តកំពង់ធំ មកស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរយៈពេលជាង១០ថ្ងៃដែលគេចខ្លួនពីដីការតុលាការអោយហួសសុពលភាពសិន រងចាំមេធាវីចូលធ្វើការជំនួស ក្រោយទទួលព័ត៌មានពីខេត្តកំពង់ធំពីបទចោទប្រកាន់ជនសង្ស័យឈ្មោះ ហ៊ាង លីហាក់ នេះគឺទាក់ទិននឹងបណ្តឹងរបស់ឈ្មួញរកស៊ីឈើនិងមន្ត្រីបរិស្ថានដែលប្តឹងពីការជំរិតទាប្រាក់ (កំហែងយក) ។
ប្រធានមន្ទីធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានប្រាប់ថា លោកត្រូវបានការគំរាមកំហែងពីឈ្មោះ ហ៊ាង លីហាក់ ថាខ្លួនជាចាងហ្វាងកាសែត និងមានរហ័ស្សនាមជលសារ ដែលបានប្រឌិតរឿងរ៉ាវចោទប្រកាន់ ហើយបង្កើតបណ្តាញសង្គមតាមរយៈMessenger និងTelegram ដើម្បីឆាតសួរនាំនិងគំរាមទាប្រាក់ ។
ក្រោយសាកសួរហើយបានប្រគល់ជនសង្ស័យឈ្មោះ ហ៊ាង លីហាក់ ជូនទៅកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដើម្បីអនុវត្តតាមច្បាប់ ៕
សូមចូលរួមសហការចែកចាយតែព័ត៌មានពិត៚
0 Comments