គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

Muyreal-News | មហាជនស្នើសុំឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានវិធានការបង្ក្រាបល្បែងស៊ីសងជល់មាន់និងអាប៉ោងលោកសាលផងទាន



រាជធានីភ្នំពេញ៖ ពលរដ្ឋបានខលមកអង្គភាពសារព័ត៌មាន ១រៀល រៀងរាល់ពេលដែលកន្លែងល្បែងជល់មាន់និងអាប៉ោងដំណើរការលេង នៅខាងក្រោយហាងនំបុ័ងបាយ័ន ក្នុងឃ្លាំង ផ្លូវលំ ភូមិ១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ 


កន្លងមកធ្លាប់ឃើញរឿងឈ្លោះប្រកែកគ្នា ចុះផ្សាយឡាយតាមបណ្តាញសង្គម អំពីទីតាំងរបស់លោក សាល ជាមេវង់ល្បែងស៊ីសងខាងលើ និងបានផ្អាកមួយរយៈពេលខ្លី រួចលួចបើកលេងសាកល្បងជាបន្តបន្ទាប់ រហូតមកដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ ជាចន្ទលេងតាំងពីម៉ោង១០ព្រឹក មានមនុស្សប្រមូលផ្តុំចាំមើលផ្លូវធ្វើឱ្យអ្នករស់នៅមានការភិតភ័យ អំពីសន្តិសុខការរស់នៅប្រចាំ 


ដោយពលរដ្ឋបានរាយការណ៍ម្តងហើយម្តងទៅរដ្ឋបាលខណ្ឌទួលគោក តែស្ងប់ស្ងាត់ទៅវិញគ្មានចំណាត់ការបន្តិចសោះ 


មហាជនស្នើសុំឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជួយមានវិធានការបង្ក្រាបទីតាំងល្បែងមួយនេះ សង្ឃឹមថាពលរដ្ឋអាចដេកលក់ក្នុងដំបូលសន្តិភាព 


 សូមចូលរួមសហការផ្សព្វផ្សាយព័ត៌មានពិត​ និងលុបបំបាត់ព័ត៌មានមិនពិត​ 


Copyrighted by

អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល 

➡️Website: www.muyreal-news.com

➡️ អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168

➡️Muyreal KH : https://www.facebook.com/silverturtlekhmer

➡️ Muyreal-News: https://www.facebook.com/Muyreal.Official/

➡️ Join our Group https://t.me/khshortnews

➡️👉 https://he1.me/lYWa 

🏦ABA BANK: 061662269

☎️061/066/010 662 269

 #muyreal-news #muyrealnews

                     ************

Post a Comment

0 Comments