គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

Muyreal-News | អាជ្ញាធរ សម្រេច បិទចរាចរណ៍ ហើយ! ជំនន់ទឹកភ្លៀង លិចកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំនុចក្រាំងពន្លៃ



នៅព្រឹកថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២២ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមានកងកម្លាំងនគរបាល កងរាជអាវុធហត្ថ អាជ្ញាធរស្រុក ដើម្បីចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ  ចន្លោះគីឡូម៉ែត្រលេខ៣៩និង៤០ ដើម្បីសម្រួលចរាចរណ៍ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅមកដែលទឹកកំពុងហូរកាត់។


បើតាមការបញ្ជាក់ពីឯកឧត្តម សាន់ យូ បានអោយដឹងថា ផ្លូវនៅចន្លោះគីឡូម៉ែត្រ ៣៩៤០ ចំណុចស្ពានក្រាំងពន្លៃ  ចំណុចដែលត្រូវជំនន់ទឹកភ្លៀងហូរកាត់ផ្លូវ នៅក្នុងភូមិសាស្ត្រព្រំប្រទល់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល  ត្រូវបានបិទជាបណ្ដោះអាសន្ន ដោយសារទឹកជំនន់ហូរច្រោះដាច់ដីនិងស្ពានមួយកន្លែងប្រមាណជា ៣០-៤០ម៉ែត្រ  រងចាំស្ថានភាពទឹកស្រក នឹងធ្វើការជួសជុលឡើងវិញ។


ឯកឧត្តម សាន់ យូ បានបញ្ជាក់ទៀតថាៈដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ ឯកឧត្តមបានស្នើសុំ គម្រោងជប៉ុន ធ្វើផ្លូវវាង ដែលជាផ្លូវថ្មីទើបនឹងស្ថាបនារួច  សម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមកតាមផ្លូវជាតិលេខ  នៅចន្លោះគីឡូម៉ែត្រ ៣៩៤០ ចំណុចស្ពានក្រាំងពន្លៃ អាចធ្វើដំណើរតាមផ្លូវវាងបានវិញហើយ។ ចំពោះផ្លូវទឹកហូរច្រោះដល់ពេលទឹកស្រកនឹងធ្វើការជួសជុលឡើងវិញ៕


 សូមចូលរួមសហការផ្សព្វផ្សាយព័ត៌មានពិត​ និងលុបបំបាត់ព័ត៌មានមិនពិត​ 


Copyrighted by

អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល 

➡️Website: www.muyreal-news.com

➡️ អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168

➡️Muyreal KH : https://www.facebook.com/silverturtlekhmer

➡️ Muyreal-News: https://www.facebook.com/Muyreal.Official/

➡️ Join our Group https://t.me/khshortnews

➡️👉 https://he1.me/lYWa 

🏦ABA BANK: 061662269

☎️061/066/010 662 269

 #muyreal-news #muyrealnews

                     ************

Post a Comment

0 Comments