គេហទំព័រ មួយរៀល

Muyreal-News | កឺកឺ! ជិះរថយន្តទំនើប បុកម៉ូតូ ហើយព្យាយាមរត់គេចខ្លួន ធ្លាក់ក្នុងអូរបានសម្រេច នៅព្រះសីហនុ



(ព្រះសីហនុ) បុរសជនជាតិចិនបើករថយន្ដសេរីទំនើបម៉ាក PORSCHE ១គ្រឿង បុកប៉ះនិងម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់រួចបន្តបើករត់គេចចេញពីកន្លែងកើតហេតុ ភ័យពេកបើកធ្លាក់ប្រឡាយរងការខូចខាតយ៉ាងដំណំ កាលពី ថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២២ ចំណុចផ្លូវ៥០០ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។


ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្ដស៊េរីទំនើបម៉ាក PORSCHE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-1698 មួយគ្រឿងបើកបរដោយជនជាតិចិន និងមានអ្នករួមដំណើរជាមួយ៥នាក់ បានបើកបុកប៉ះនិងម៉ូតូ១គ្រឿងម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1G-1006 បណ្ដាលឲ្យមានបុរសម្នាក់ រងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ  


ចំណែករថយន្ដខាងលើបានព្យាយាម បន្តបើករត់គេចពីកន្លែងកើតហេតុ ដល់ចំណុចផ្លូវកោង (ផ្លូវ300) ជិតបន្ទាយប៉េអឹមខេត្តព្រះសីហនុ ស្រាប់តែបួងចង្កូតមិនទាន់ ជ្រុលធ្លាក់អូរប្រឡាយបណ្ដាលឲ្យរថយន្ដរងការខូចខាតយ៉ាងដំណំ។ រីឯមនុស្សនៅក្នុងរថយន្ដរងរបួសស្រាល  


ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការខេត្តព្រះសីហនុ បានចុះមកដល់ធ្វើការវាស់វែង យករថយន្ដរួមទាំងម៉ូតូ ទៅរក្សាទុកជាបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍ និងឃាត់ខ្លួនតៃកុងរថយន្ដ និងបន្តដោះស្រាយតាមច្បាប់ 


សូមចូលរួមសហការផ្សព្វផ្សាយព័ត៌មានពិត​ និងលុបបំបាត់ព័ត៌មានមិនពិត​ 


អង្គភាពសារព័ត៌មាន១រៀល Muyreal-News គ្រុបនេះបង្កើតឡើង ដើម្បីទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសដូចជា ព័ត៌មានសន្តិសុខសង្គម គ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ករណីអគ្គីភ័យ ចោរកម្ម ប្រទះឃើញសាកសព មនុស្សវង្វេងផ្លូវ ឬករណីផ្សេងៗ ដែរត្រូវការសមត្ថកិច្ចឬរថយន្តសង្គ្រោះបន្ទាន់និងរថយន្តពន្លត់អគ្គីភ័យ នឹង ចុះជួយអន្តរាគមន៍ ➡️ Join our Group https://t.me/khshortnews ☎️061/066/010 662 269 

Post a Comment

0 Comments