គេហទំព័រ មួយរៀល

Muyreal-News | អាងស្តុកនៃទំនប់វារីអគ្គិសនីកំចាយ បិទវិញហើយនៅកំពត


កំពត៖ សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូ 


មានខ្លឹមសារថា នាវេលាម៉ោង  យប់ថ្ងៃទី១៣ ខែកក្កដា កម្រិតទឹកក្នុងអាងស្តុក មានកម្ពស់ ១៤៨,១០ ម៉ែត្រ ខណៈដែលបរិមាណទឹកហូរចូលគឺ ៦១៣,០៧ ម៉ែត្រគូប ក្នុងមួយវិនាទី។ 


ដូច្នេះ ក្រុមហ៊ុនបន្តបើកបង្ហូរទឹកចេញ ត្រឹមតែទ្វារមួយប៉ុណ្ណោះ ដោយទឹកបង្ហូរចេញចំណុះ ២៦១,៣០ ម៉ែត្រគូប ក្នុងមួយវិនាទី។


នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុនស៊ីណូហាយដ្រូ បានទម្លាក់ទ្វារទឹកចំនួន៣ ក្នុងចំណោមទ្វារទឹកទាំង៤ ដែលបានលើកបើកបង្ហូរទឹកចេញពី អាងស្តុកនៃទំនប់វារីអគ្គិសនីកំចាយ កាលពីយប់ថ្ងៃទី១២ ខែកក្កដានោះ។ 


ការសម្រេចបែបនេះ ដោយសារបរិមាណទឹកហូរចូលអាងស្តុក បានធ្លាក់មកនៅកម្រិតទាប ព្រោះតែសន្ទុះភ្លៀង ថមថយជាងប៉ុន្មានថ្ងៃមុន។


សូមរំលឹកថា កាលពីវេលាម៉ោង៨និង៥០នាទី យប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុនស៊ីណូហាយដ្រូ បានសម្រេចបើកទ្វារទឹកចំនួន៤ ក្នុងចំណោមទ្វារទាំង៥ ដោយទ្វារនីមួយៗ លើកផុតពីបាតទំនប់កម្ពស់២ម៉ែត្រ ដើម្បីបង្ហូរទឹកចេញនូវចំណុះ .០១៩,៧០ម៉ែត្រគូប ក្នុងមួយវិនាទី។ 


កាលនោះកម្រិតទឹកក្នុងអាងមានកម្ពស់ ១៤៦,៦៨ ម៉ែត្រ ជាមួយនឹងទឹកហូរចូល ចំណុះ .៦២០,៤០ ម៉ែត្រគូប ក្នុងមួយវិនាទី៕


សូមចូលរួមសហការចែកចាយតែព័ត៌មានពិត


Copyrighted by

អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល 

➡️Website: www.muyreal-news.com

➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168

➡️Muyreal KH : https://www.facebook.com/silverturtlekhmer

➡️ Muyreal-News: https://www.facebook.com/Muyreal.Official/

➡️ Join our Group https://t.me/khshortnews

➡️👉 https://he1.me/lYWa 

🏦ABA BANK: 061662269

☎️061/066/010 662 269

 #newsmuyreal #muyrealnews

                     ************

Post a Comment

0 Comments