គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

Muyreal-News | សមត្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនបញ្ជូនខ្លួនជនជាតិចិន១១នាក់ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ




ជនជាតិចិន១១នាក់ ជាប់ពាក់ព័ន្ធនឹងការ ផលិត ជួញដូរគ្រឿងញៀនជិត២តោនត្រូវបាន កម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ បញ្ជូនខ្លួន ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និង សម្រេចតាមផ្លូវច្បាប់ កាលពីព្រឹកថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២២។


 សមត្ថកិច្ចរឹបអូសបានវត្ថុតាងមាន៖ – របាយសារធាតុញៀនកេតាមីន ចំនួន ១តោន ៨២៧ គីឡូ ៩៥២ ក្រាម។ – សារធាតុគីមី និងគីមីផ្សំចំនួន ២៧៦តោន ៧៤៩ គីឡូក្រាម  – ឧបករណ៍ សម្ភារៈ គ្រឿងបន្លាស់សម្រាប់ កែច្នៃ ផលិត គ្រឿងញៀនមួយចំនួនធំ។គ្រឿងញៀនប្រភេទកេតាមីន ទម្ងន់សុទ្ធ ២១៨.៦២ក្រាម។ – ម៉ូតូ ០៣គ្រឿង – ទូរស័ព្ទដៃ ១៩គ្រឿង – អចលនទ្រព្យ ចំនួន០៧កន្លែង (ខុនដូរ០២ឃ្លាំង០៤ , រោងចក្រផលិត ០១ផ្ទះវីឡា០១) -រថយន្ត ០៨គ្រឿង។


ក្នុងការបង្ក្រាបនេះ សមត្ថកិច្ច បានធ្វើការស្រាវជ្រាវ នៅគោលដៅផ្សេងៗគ្នាជាបន្តបន្ទាប់ ចំនួន០៧គោលដៅ៕


សូមចូលរួមសហការចែកចាយតែព័ត៌មានពិត

Post a Comment

0 Comments