ខេត្តបន្ទាយមានជ័យ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតី ក្នុងពិធី អបអរសាទរទិវាមច្ឆជាតិ១ កក្កដា ឆ្នាំ២០២២ បានប្រកាសពីការចាប់ ខ្លួនបុរសម្នាក់មានអាខោនតិកតុក(TikTok) ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលបានផ្សព្វផ្សាយបំពុលថា មានករណី ស្លាប់ដោយជំងឺកូវីដ-១៩ នៅខេត្តកោះកុង។
សម្តេចតេជោ ហ៊ុន សែន បានព្រមានថា៖ «ចេញផ្សាយ បំផុលមួយចាប់ខ្លួនមួយ ដោយគ្មានការលើកលែងឡើយ ….! នរណាក៏ដោយដែលយកបញ្ហាកូវីដ-១៩មកលេងសើច នឹងត្រូវចាប់ខ្លួន»។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ជនទាំងឡាយ រួមទាំងអង្គការសង្គមស៊ីវិលនានាផងដែរ ដែលរិះគន់ និងចោទប្រកាន់ពីការចាប់ខ្លួនបុរសម្នាក់ ដែលបំផុសព័ត៌មានបំពុលតាមបណ្តាញសង្គមរឿងបញ្ហាកូវីដ-១៩នោះ សូមមកជួបសម្តេចដោយសម្តេចនឹងពន្យល់ពីករណីនេះ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតី ក្នុងពិធី អបអរសាទរទិវាមច្ឆជាតិ១ កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៕
សូមចូលរួមសហការចែកចាយតែព័ត៌មានពិត៚
Copyrighted by៖
អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល
➡️Website: www.muyreal-news.com
➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168
➡️KH News: https://www.facebook.com/silverturtlekhmer
➡️ Muyreal-News: https://www.facebook.com/Muyreal.Official/
➡️ Join our Group https://t.me/khshortnews
➡️👉 https://he1.me/lYWa
🏦ABA BANK: 061662269
☎️061/066/010 662 269
#muyreal-news #muyrealnews
៚************៚
0 Comments