ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
បន្ទាប់ពីបានឃើញគណនីផេកហ្វេសបុកមួយដែលមានឈ្មោះថា KHEM YANG Online បានផុសឃ្លីបវីដេអូចំណងជើងថា "សុំចូលអង្គុយក្នុងឡានផងបានអត់? ស្រីស្អាតសុំ...." នៅលើបណ្តាញសង្គមហ្វេសបុក ទាក់ទងទៅនឹងសកម្មភាពសម្តែងអសីលធម៌
ក្រុមការងារជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវលេីករណីនេះ ជាលទ្ធផលក្រុមការងារបានរកឃេីញថាទាំងម្ចាស់គណនីហ្វេសបុក ទាំងអ្នកសម្តែងក្នុងសកម្មភាពនេះ គឺកំពុងរស់នៅក្នុងប្រទេសថៃ
សូមបញ្ជាក់ថា៖ ការសម្តែងនេះគឺជាការខ្វះការគិតពិចារណា អសីលធម៌ ដែលធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ក្រុមការងារក៏បានទាក់ទងទៅម្ចាស់គណនីផងដែរ ហើយម្ចាស់គណនីក៏បានឯកភាពលុបឃ្លីបវីដេអូនេះចេញ ថែមទាំងនឹងធ្វើវីដេអូសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន ហេីយផុសក្នុងគណនីផេកហ្វេសបុករបស់ខ្លួនផងដែរ ៕
សូមចូលរួមសហការចែកចាយតែព័ត៌មានពិត៚
Copyrighted by៖
អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល
➡️Website: www.muyreal-news.com
➡️ អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
➡️Muyreal KH : https://www.facebook.com/silverturtlekhmer
➡️ Muyreal-News: https://www.facebook.com/Muyreal.Official/
➡️ Join our Group https://t.me/khshortnews
➡️ IDKHM Card: 0101793849
🏦ABA BANK: 061662269
☎️061/066/010 662 269
#newsmuyreal #muyrealnews
៚************៚
0 Comments