រាជធានីភ្នំពេញ៖ មួយរយៈនេះករណីរំលោភសេពសន្ថវៈ ដូចជាកំរើនឡើងវិញនៅក្នុងសង្គម ធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ប្រពៃណីខ្មែរដ៏ថ្លៃថ្នូរ ក្រោមដំបូលសន្តិភាព ។
នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលនៅមុខខេរ៉ាអូខេ ឌីអឹម ផ្លូវ២១៥ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយក្មេងស្រីនិងក្រុមគ្រួសារទៅចោទប្រកាន់លោក អ៊ូ ហុង ភេទប្រុស អាយុ៦០ឆ្នាំជាង តួនាទីជាអ្នកគ្របគ្រងទូទៅ ហៅកាត់ថា GM = General Management of DM KTV ថាបានល្បួងលោងលោមរំលោភសេពសន្ថវៈបានសម្រេចនៅក្នុងកន្លែងធ្វើការ ។
យោងតាមសំដីនារីរងគ្រោះ អាយុ១៥ឆ្នាំ ដែលបំរើការងារផ្នែកសេវា waiter នៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅវេលាមឯោង១៤រសៀល លោក អ៊ូ ហុង ដែលជាជនសង្ស័យ បានហៅក្មេងស្រីរងគ្រោះចុះពីជាន់លើឱ្យចូលមកក្នុងបន្ទប់មានការងារប្រើ ។
ពេលក្មេងស្រីរងគ្រោះបានចូលទៅក្នុងបន្ទប់របស់លោក GM ហុង ស្រាប់តែជនសង្ស័យបាននិយាយលោងលោមប្រាប់ថាទិញខ្សែកខ្សៃចិញ្ជៀនឱ្យក្មេងស្រីរងគ្រោះជាថ្នូរធ្វើជាស្រីស្នេហ៍នោះ បន្ទាប់ពីនិយាយល្បួងរួចហើយក៏ធ្វើសកម្មភាពរំលោភសេពសន្ថវៈបានសម្រេចតែម្តង ។
លោក ឡើ តាំងសារ៉ូ នាយប៉ុស្តីនគរបារដ្ឋបាលសង្កាត់ផ្សារដេប៉ូទី៣ បានប្រាប់ឱ្យដឹងថា នៅម៉ោង១៧ល្ងាច ថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២២នេះ ទើបជនរងគ្រោះបានមកដាក់ពាក្យប្តឹង ដោយទាមទារសងជំងឺចិត្ត $20000 (ពីរម៉ឺនដុល្លារសហរដ្ឋអាមេរិក) ។
លោកនាយប៉ុស្តិ៍បន្តថា លោកបានទទួលពាក្យប្តឹងករណីរំលោភសេពសន្ថវៈនេះរួច ក៏បានប្រាប់ឱ្យជនរងគ្រោះទៅធ្វើកោសល្យវិនិច្ឆ័យជាភស្តុតាង និងបានរាយការណ៍បញ្ជូនសំណុំរឿងទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធី ។
ដោយឡែកខាងជនរងគ្រោះមិនបានរក្សាភាពស្ងាត់ស្ងៀម ដើម្បីទុកពេលជូនកម្លាំងសមត្ថកិច្ចដោះស្រាយទេ បែរជាយំស្រែកហែកទ្រូងឱ្យក្អែកចឹក ធ្វើឱ្យជនសង្ស័យរត់គេចលាក់ខ្លួនពួនសម្ងំ ផ្តល់ការលំបាកដល់សមត្ថកិច្ចក្នុងការស៊ើបអង្កេតស្រាវជ្រាវនាំខ្លួនជនសង្ស័យលោក អ៊ូ ហុង ដែលជាអ្នគ្រប់គ្រងមកសាកសួរ ។
លោកនាយប៉ុស្តិ៍បានបញ្ជាក់ថា បានអញ្ជើញជនរងគ្រោះមកធ្វើកំណត់ហេតុនិងទទួលយករាយការណ៍ពិនិត្យរបស់គ្រូពេទ្យ នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ រួមទាំងខាងសមត្ថកិច្ចនគរបាលខណ្ឌទួលគោក ចេញដីកាកោះហៅជនសង្ស័យមកសាកសួរផងដែរ ៕
សូមចូលរួមសហការផ្សព្វផ្សាយព័ត៌មានពិត និងលុបបំបាត់ព័ត៌មានមិនពិត ៚
Copyrighted by៖
អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល
➡️Website: www.muyreal-news.com
➡️ អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
➡️Muyreal KH : https://www.facebook.com/silverturtlekhmer
➡️ Muyreal-News: https://www.facebook.com/Muyreal.Official/
➡️ Join our Group https://t.me/khshortnews
➡️👉 https://he1.me/lYWa
🏦ABA BANK: 061662269
☎️061/066/010 662 269
#muyreal-news #muyrealnews
៚************៚
0 Comments