ភ្នំពេញ ៖ ដោយអនុវត្តតាមស្មារតីអង្គប្រជុំកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ហ៊ីម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ឲ្យមានការកែសម្រួល ការអនុវត្តអនុក្រឹត្យលេខ៣៩ ស្តីពីច្បាប់ចរាចរផ្លូវគោក។
តាមរយៈសារសំឡេង លោកវរសេនីយ៍ទោ ម៉ាន សុផាន់ណា នាយការិយាល័យនគរបាលចរាចរណ៍ នៃនាយកដ្ឋាននគរបាលចរាចរណ៍ សណ្តាប់ធ្នាប់សាធារណៈ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់ក្រុមទិន្នន័យ និងនាយការិល័យនគរបាលចរាចរណ៍ទាំង២៥រាជធានី-ខេត្ត ដើម្បីជូនជ្រាបពាក់ការអនុវត្តការរឹតបន្តឹង អនុក្រិត្យលេខ៣៩ នេះ ។
នៅក្នុងសារសំឡេងដែលរយៈពេលជាង២នាទី លោកវរសេនីយ៍ទោ ម៉ាន សុផាន់ណា បានបញ្ជាក់ថា ដោយយោងតាមស្មារតីអង្គប្រជុំកាលពីថ្ងៃទី១៧ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរង សុំធ្វើការណែនាំពាក់ព័ន្ធការផាកពិន័យដូចខាងក្រោម ៖
១- ចំពោះបទល្មើសរថយន្តមាន ៩ចំណុច ៖ (អប់រំ៥ចំណុច និងផាកពិន័យ៤ចំណុច)
+ អប់រំ៥ចំណុចរួមមាន ៖
បើកបរមិនគោរពភ្លើងសញ្ញា និងផ្លាកសញ្ញា
បើកបរវ៉ាជែង
បើកបរមិនពាក់ខ្សែក្រវ៉ាត់
ដឹកលើសចំណុះ
ការប្រើប្រាសទូរស័ព្ទ
+ ផាកពិន័យ៤ចំណុចរួមមាន ៖
បើកបរលើសល្បឿន
បើកបរស្រវឹង
គ្មានបណ្ណបើកបរ
គ្មានបណ្ណសម្គាល់ គ្មានផ្លាកលេខ
២- ចំពោះបទល្មើសម៉ូតូមាន ៧ចំណុច៖ (អប់រំ៤ចំណុច និងផាកពិន័យ៣ចំណុច)
+ អប់រំ៤ចំណុចរួមមាន ៖
បើកបរមិនគោរពភ្លើងសញ្ញា និងផ្លាកសញ្ញា
ល្មើសការបត់ និងវ៉ាជែង
ការប្រើប្រាស់ទូរស័ព្ទ
ដឹកលើសចំណុះ
+ ផាកពិន័យ ៣ចំណុចរួមមាន ៖
មិនពាក់មួកការពារសុវត្ថិភាព
បើកបរស្រវឹង
អត់ផ្លាកលេខ ៕
Copyrighted by៖
អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល
➡️Website: www.muyreal-news.com
➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168
➡️ Faith KH: https://www.facebook.com/silverturtlekhmer
➡️ Muyreal News: https://www.facebook.com/Muyreal.Official/
➡️ Join our Group https://t.me/khshortnews
🏦ABA BANK: 061662269
☎️061/066/010 662 269
#muyreal-news #muyrealnews
៚************៚
0 Comments