នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៣:០០រសៀល មានបុរសម្នាក់ឈ្មោះ ប៊ូ សុខមាន មុខរបរកម្មករសំណង់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ផ្លាកលេខព្រៃវែង-៥៤០១៣ បានបើកបរល្មើសច្បាប់ចរាចរណ៍ ដោយមិនពាក់មួកសុវត្ថិភាពនៅពេលបើកបរ នៅពេលសមត្ថកិច្ចធ្វើការឃាត់ ដើម្បីធ្វើការណែនាំអប់រំ បែរជាមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ថែមទាំងជេរប្រមាទមេីលងាយ និងយកខ្សែក្រវ៉ាត់វាយចំមកលេីសមត្ថកិច្ចថែមទៀតផង ដោយឃើញសកម្មភាពប្រើអំពើហិង្សាមកលើសមត្ថកិច្ចដូច្នេះ មន្ត្រីនៅគោលដៅអនុវត្តច្បាប់ក៏ធ្វើការចាប់ឃាត់ខ្លួន ដើម្បីយកមកធ្វើការសួរនាំនៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់។
ដោយផ្តោតសំខាន់ទៅលើចំណុចមួយចំនួនដូចជា៖ ការរារាំងដល់ការអនុវត្តច្បាប់របស់មន្ត្រីមានសមត្ថកិច្ច ជេរប្រមាថមើល និងប្រើអំពើហិង្សាវាយតប់មកលើមន្ត្រីអនុវត្តច្បាប់៕
សូមចូលរួមសហការចែកចាយតែព័ត៌មានពិត៚
Copyrighted by៖
អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល
➡️Website: www.muyreal-news.com
➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168
➡️KH News: https://www.facebook.com/silverturtlekhmer
➡️ Muyreal-News: https://www.facebook.com/Muyreal.Official/
➡️ Join our Group https://t.me/khshortnews
➡️👉 https://he1.me/lYWa
🏦ABA BANK: 061662269
☎️061/066/010 662 269
#muyreal-news #muyrealnews
៚************៚
0 Comments