ខេត្តបន្ទាយមានជ័យ៖ ស្រ្តីចងការប្រាក់ម្នាក់ អ្នកភូមិតែងតែស្គាល់ថា ចែណៃៗ ជាអ្នករកស៊ីចងការប្រាក់ នឹងបញ្ចាំរបស់ ស្ថិតនៅក្នុងភូមិ បន្ទាយទីមួយ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មករំលោភបំពានលើដីក្មេងស្រី ដែលជាជនពិការគថ្លង់ រស់នៅក្នុងភូមិស្រុកជាមួយគ្នា នឹងមាន ឪពុកឈ្មោះ កង សារ៉ន ហៅ គក់ ដោយដីនេះដែរ ឪពុកក្មេងស្រី ធ្លាប់សុំការអត្តរាគមន៍ ពីសម្តេចតេជោហ៊ុន សែន តាមរយៈឯក ឧត្ដម ដួង ដារា ម្ដងរួចមកហើយ ។
មិនតែប៉ុណ្ណោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាណិតអាសូរដល់ក្មេងស្រីជាជនពិការគថ្លង់ឈ្មោះ សេងចន្ថា ដែលអ្នកស្រុកតែងតែហៅថា ស្រីកឹ អោយចូលទៅព្យាបាលក្នុងមន្ទីពេទ្យ ប៊ិក ធន មិត្តភាពកម្ពុជាចិន តាមរយៈឯក ឧត្ដមដួង ដារា ចំពោះសេវាការចាយវាយ ក្នុងមន្ទីពេទ្យ សម្ដេចតេជោ លោកជាអ្នកចំណាយទាំងអស់ លុះដល់ក្មេងស្រី បានធូរស្រាលហើយ ត្រឡប់ទៅផ្ទះវិញ សម្ដេចលោក ក៏មានកញ្ចប់ថវិការចំនួន៣០០០ដុល្លា ជូនទៅចៅស្រីដែលជាជនពិការ គ ថ្លង់ តាមរយៈឯក ឧត្ដម ដួង ដារាថែមទៀតផង សំរាប់ទុកដោះស្រាយជីវភាពក្នុងគ្រួសារ ។
លុះដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ ស្រ្តីមានឈ្មោះ ចែណៃ រូបនេះមករំលោភបំពានលើដីក្មេងស្រី ដែលជាជនពិកាគថ្លង់ហើយបានបោះពាក្យសម្ដីថាចង់ធ្វើស្អី ក៏ធ្វើទៅ ។
ដោយស្រ្តី ឈ្មោះ ចែណៃ ជាបុគ្គលដែលមានលុយកាក់ ហើយក៏មាន ពូរជាមន្រ្តីយោធា ដែលមានឥទ្ធិពល ក្នុងស្រុកម៉ាឡៃថែមទៀតផង ដូច្នេះបានជាគាត់ហ៊ានបោះសម្ដី ដោយមិនខ្លាចញញើតនឹងផ្លូវច្បាប់នោះឡើយ ។
ពាក់ព័ន្ធទៅនឹងការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើង រងចាំការបំភ្លឺពីភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមរបបសារព័ត៌មាន៕
សូមចូលរួមសហការចែកចាយតែព័ត៌មានពិត !!!
Copyrighted by៖
អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល
➡️Website: www.muyreal-news.com
➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168
➡️ Faith KH: https://www.facebook.com/silverturtlekhmer
➡️ Muyreal News: https://www.facebook.com/Muyreal.Official/
➡️ Join our Group https://t.me/khshortnews
🏦ABA BANK: 061662269
☎️061/066/010 662 269
#muyreal-news #muyrealnews
៚************៚
0 Comments