គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

Muyreal-News | កិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែមិថុនា ឆ្នាំ២០២២




(ភ្នំពេញ)   នៅព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក .ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៨:៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានបេីកកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាព​ លោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ។


កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកលោកស្រីអភិបាលរងគណៈនាយករដ្ឋបាលលោក ប្រធានការិយាល័យទាំង១១ លោក-លោកស្រីចៅសង្កាត់ទាំង១១លោក-លោកស្រីប្រធានទីរួមផ្សារទាំង៣ ក្នុងរបៀបវារៈរួមមាន៖

ការងារសណ្ដាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថាន ក្នុងមូលដ្ឋានខណ្ឌដូនពេញ

  /ការងាររៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្រ្តខណ្ឌ

  /ការងាររៀបចំសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន តាមសួនច្បារសាធារណៈ និងរមណីយដ្ឋាននានាក្នុងភូមិសាស្រ្តខណ្ឌ។

-ការងារអភិវឌ្ឍន៍មូលដ្ឋាន

   /ការងារជួសជុលផ្លូវសំបុកមាន់ 

   /បញ្ហាលូស្ទះ និងបែកបាក់

   /ការពិនិត្យដើមឈើដុះស៊ុបទ្រុបបាំងស្លាកសញ្ញាចរាចរណ៍ និងបាត់បង់សោភ័ណ្ឌភាពទីក្រុង។

-ការងារច្រកចេញ-ចូលតែមួយខណ្ឌដូនពេញ

-ការងារគ្រប់គ្រងសំណង់ និងផ្ទះសម្បែង ក្នុងមូលដ្ឋានខណ្ឌ

-ត្រួតពិនិត្យកំណត់ហេតុប្រជុំសាមញ្ញលើកទី ៣៦ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី  ឆ្នាំ ២០២២។

-ឆ្លងរបាយការណ៍ប្រចាំខែមិថុនា ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌដូនពេញ។

-ត្រួតពិនិត្យប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្ដល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិកនៃរដ្ឋបាលខណ្ឌដូនពេញសម្រាប់ខែមិថុនា ឆ្នាំ២០២២។

-ការងារផ្សេងៗ

   /ការងារមន្រ្តី

   /ការងារត្រៀមប្រកាសសមាសភាពក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ នាពេលខាងមុខ។


Copyrighted by

អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល 

➡️Website: www.muyreal-news.com

➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168

➡️ Faith KH: https://www.facebook.com/silverturtlekhmer

➡️ Muyreal News: https://www.facebook.com/Muyreal.Official/

➡️ Join our Group https://t.me/khshortnews

🏦ABA BANK: 061662269

☎️061/066/010 662 269

 #muyreal-news #muyrealnews

                     ************

Post a Comment

0 Comments