គេហទំព័រ មួយរៀល

Muyreal-News | កំលាំងសមត្ថកិច្ចចំនួន២ខេត្តសហការ បង្ក្រាបបានករណីជួញដូរអាវុធដោយគ្មានការអនុញ្ញាត



(ព្រះសីហនុ-កណ្តាល)៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថាសមត្ថកិច្ចបង្ក្រាបបានករណីជួញដូរអាវុធ ដោយគ្មានការអនុញ្ញាតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ចំណុចភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។


ការចាប់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៩.១០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងបូរីទួលសង្កែ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្ដកណ្ដាល ។


ជនសង្ស័យម្នាក់ឈ្មោះ យិន ថារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងដែក មានទីលំនៅក្នុងបូរីទួលសង្កែ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្ដកណ្ដាល ។


វត្ថុតាងចាប់យក៖អាវុធចំនួន ០៣ដើម រួមមាន៖
១.អាវុធខ្លីម៉ាក Glook19 លេខ BPRV205
២.អាវុធខ្លីម៉ាកGlook លេខEVO403
៣.អាវុធវែងម៉ាក CZ SCORPION EVO3A1
៤.បំពុងខ្ទប់សម្លេង ចំនួន១០
៥.គ្រាប់អាវុធខ្លីប្រភេទ9mm ចំនួន៤២៦គ្រាប់
៦.បង់ចំនួន០៦ ខ្លីចំនួន០៤ វែងចំនួន០២
៧.សំភារ:ជួសជុលអាវុធមួយចំនួន


ជនសង្ស័យនិងវត្ថុតាងខាងលើបានប្រគល់ជូនននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕


Copyrighted by៖

អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល 

➡️Website: www.muyreal-news.com

➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168

➡️ Faith KH: https://www.facebook.com/silverturtlekhmer

➡️ Muyreal News: https://www.facebook.com/Muyreal.Official/

➡️ Join our Group https://t.me/khshortnews

🏦ABA BANK: 061662269

☎️061/066/010 662 269

 #muyreal-news #muyrealnews

                     ៚************៚

Post a Comment

0 Comments