គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

Muyreal-News | អគ្គនាយិកាក្រុមហ៊ុន LD បូឡាឌី ត្រេឌីង ខូអិលធីឌី ត្រូវតុលាការប្រកាសសាលក្រមផ្តន្ទាទោស



(ភ្នំពេញ៖អ្នកនាង បូ ឡាឌី អគ្គនាយិកាក្រុមហ៊ុន LD បូឡាឌី ត្រេឌីង ខូអិលធីឌី កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ត្រូវបានលោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោស ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈនិងជេរប្រមាថជាសាធារណៈ» ទៅលើ អ្នកនាង គី ណាវីជេស៊ីកា ហៅ ណាវី ដែលជាដើមបណ្តឹងរដ្ឋប្បវេណី 


យោងតាមសាលក្រមផ្តន្ទាទោស ដែល អង្គភាពសារព័ត៌មាន ទើបទទួលបាន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នេះ បានអោយដឹងថា អ្នកនាង បូ ឡាឌី ត្រូវបានតុលាការផ្តន្ទាទោស ពិន័យជាប្រាក់ចំនួន៥លានរៀល ដាក់ចូលថវិការដ្ឋ និង សងសំណងជំងឺដល់ដើមបណ្តឹងរដ្ឋប្បវេណី ចំនួន២៥លានរៀល បទល្មើសប្រព្រឹត្តក្នុងបណ្តាញសង្គម Facebook ក្នុងប្រទេសកម្ពុជា កាលពីអំឡុងថ្ងៃទី១០ថ្ងៃទី១១ , ថ្ងៃទី២១ និង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ តាមមាត្រា៣០៥និងមាត្រា៣០៧នៃក្រមព្រហ្មទណ្ឌ 


អង្គហេតុដែលនាំអោយតុលាការផ្តន្ទាទោស នាពេលនេះ ក្រោយពី អ្នកនាង បូ ឡាឌី បាន Live តាមបណ្តាញសង្គម Facebook ឈ្មោះថា LD បូឡាឌី ត្រេឌីង ខូអិលធីឌី ដោយមានខ្លឹមសារជាច្រើន ដែលដើមបណ្តឹងរដ្ឋប្បវេណី ចាត់ទុកថា ជាការបទ «បរិហារកេរ្តិ៍ជាសាធារណៈនិងជេរប្រមាថជាសាធារណៈ» ដែលក្រោយមក ទើបតុលាការសម្រេចប្រកាសសាលក្រមផ្តន្ទាទោសជាផ្លូវការតែម្តង 


Facebook ឈ្មោះថា LD បូឡាឌី ត្រេឌីង ខូអិលធីឌី បានសរសេរ ថា  បងប្អូនសូមជួយស្ដាប់ ផ្ញើរទៅ USA ជាពិសេស ផ្ញើរជូនអ្នកជំពាកលុយខ្ញុំចំនួន $79804 ឈ្មោះ Navyy Ky នៅប្រទេសអាមេរិត USA ស្រុកកំណើតគាត់នៅខ្មែរនៅបាត់ដំបង ហេតុអ្វីមិនតបឆាតខ្ញុំ ដាក់លុយសង់ខ្ញុំមកកុំធ្វើចឹងបង ក្រៅពីសរសេរខ្លឹមសារបែបនេះ គឺ អ្នកនាង បូ ឡាឌី បាននិយាយជាច្រើនទៀតដែលធ្វើអោយប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់ ដើមបណ្តឹងរដ្ឋប្បវេណី ទើប ដើមបណ្ដឹង ដាក់ពាក្យបណ្តឹង ប្តឹង អ្នកនាង បូ ឡាឌីតែម្តង 


ពាក់ព័ន្ធបញ្ហានេះ អង្គភាពសារព័ត៌មាន បានទំនាក់ទំនងទៅកាន់ក្រុមហ៊ុន LD បូឡាឌី ត្រេឌីង ខូអិលធីឌី តែត្រូវបាន បុគ្គលិក ប្រាប់ថា អ្នកនាង បូ ឡាឌី កំពុងនៅប្រទេសកូរ៉េ 


ទោះបីយ៉ាងណា អង្គភាពសារព័ត៌មាន យើងខ្ញុំរង់ចាំការបំភ្លឺបកស្រាយវិញ ពីអ្នកនាង បូ ឡាឌី ប្រសិនបើមានការស្នើសុំមកខាងសារព័ត៌មាន 


Copyrighted by

អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល 

➡️Website: www.muyreal-news.com

➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168

➡️ Faith KH: https://www.facebook.com/silverturtlekhmer

➡️ Muyreal News: https://www.facebook.com/Muyreal.Official/

➡️ Join our Group https://t.me/khshortnews

🏦ABA BANK: 061662269

☎️061/066/010 662 269

 #muyreal-news #muyrealnews

                     ************

Post a Comment

0 Comments