គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

Muyreal-News | រថយន្តដឹកភ្ញៀវទេសចរ ១គ្រឿង របស់ សណ្ឋាគារអាម៉ាន់សារ៉ា (AMAN SARA Hotel) ត្រូវដើមឈើដួលរលំសង្កត់ នៅមុខប្រាសាទប្រែរូប

 



https://youtube.com/shorts/N0ZS-mMqSEY?feature=share


ខេត្តសៀមរាប៖ យ៉ាងហោចណាស់រថយន្តមួយគ្រឿង ម៉ាក Hyundai Static H1 ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 2B-0061 របស់ បើកបរដោយបុរសម្នាក់ រួមដំណើរដោយមគ្គទ្ទេសក៍ទេសចរណ៍ម្នាក់ និងភ្ញៀវអន្តរជាតិចំនួន 4 នាក់ ត្រូវបានដើមឈើធំមួយដើម រលំសង្កត់ពីលើ នៅត្រង់ចំណុចខាងមុខប្រាសាទប្រែរូប ដែលស្ថិតនៅក្នុង ភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រីខេត្តសៀមរាប នៅវេលាម៉ោង០៥និង១៥នាទី​ ថ្ងៃទី២០ មិថុនា ឆ្នាំ២០២២នេះ។


ប្រភពបានឲ្យដឹងថា រថយន្តខាងលើ ជារថយន្តដឹកភ្ញៀវទេសចរ របស់ សណ្ឋាគារអាម៉ាន់សារ៉ា (AMAN SARA Hotel)


រថយន្ដនេះ បានបើកបរក្នុងទិសដៅពីជើងទៅត្បូង មកដល់ត្រង់ចំណុចមុខប្រាសាទប្រែរូប ក៏ជួបឧបទ្ទវហេតុត្រូវដើមឈើមួយដើមធំរលំសង្កត់ពីលើតែម្ដង។


ករណីនេះ បានបណ្ដាលឱ្យរថយន្តមួយគ្រឿងរងការខូចខាតយ៉ាងដំណំតែមិនមានបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ​ និងមគ្គុទេសទេសចរម្នាក់ដែលរួមដំណើរជាមួយនោះឡើយ។


ទោះបីយ៉ាងណា រហូតមកដល់ពេលនេះ សមត្ថកិច្ចពុំទាន់អាចបញ្ជាក់អំពីមូលហេតុ និងរបាយការណ៍ច្បាស់លាស់នៅឡើយទេ៕


Copyrighted by

អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល 

➡️Website: www.muyreal-news.com

➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168

➡️ Faith KH: https://www.facebook.com/silverturtlekhmer

➡️ Muyreal News: https://www.facebook.com/Muyreal.Official/

➡️ Join our Group https://t.me/khshortnews

🏦ABA BANK: 061662269

☎️061/066/010 662 269

 #muyreal-news #muyrealnews

                     ************

Post a Comment

0 Comments