រាជធានីភ្នំពេញ៖ នាម៉ោងជិត១៧រសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ប្រពន្ធតាមទាន់ប្តីនាំស្រីស្នេហ៍មេម៉ាយកូនបីមករួមមេត្រីក្នុងផ្ទះបុរីទើបទទួលសោរថ្មីៗ ប្រកាសពីការកើតទុក្ខមិនសុខចិត្តទំលាយរឿងដល់សាធារណៈជននឹងទាមទាររកយុត្តិធម៌ដោះស្រាយតាមច្បាប់ នៅឃ្លាំង ធី អេស 2222 អូតូ ( TS 2222 AUTO ) ទិញ-លក់ និង បង់រំលស់រថយន្តគ្រប់ប្រភេទ ដែលមានអសយដ្ឋានរង្វង់មូលព្រហ្មមុខបួន ផ្លូវបេតុងថ្មី វិថីOCIC សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ស្ត្រីជាប្រពន្ធឈ្មោះ បូ រ៉ានី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់រថយន្ត ស្នាក់នៅសង្កាត់និងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រីឯបុរសជាប្តីមានឈ្មោះ ហេង ថៃសួរ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់រថយន្ត ចាប់ដៃរកស៊ីជិត៦ឆ្នាំ បង្កើតមុខរបរលក់រថយន្តនៅខណ្ឌជ្រោយចង្វារ និង បានខ្ចីថវិកាចំនួន៦ម៉ឺនដុល្លារ ដោយយកប្លង់ផ្ទះទៅតំកល់នៅធនាគារ ។
ស្ត្រីជាប្រពន្ធបានរៀបរាប់ថា លោកប្តីកំហូចបានចាកចេញពីផ្ទះប្រហែលជិត១ឆ្នាំ នឹងថ្មីៗនេះលោកប្តី ហេង ថៃសួរ បានហាមឃាត់មិនឪ្យចូលឃ្លាំងលក់រថយន្តព្រមទាំងប្រើអំពើហឹង្សាលើខ្លួនជាប្រពន្ធទៀត ។
បូរ៉ានីបន្តទៀតថា ចាប់ដៃរកស៊ីជិតខំទិញផ្ទះថ្មីខ្លួនមិនចូលនៅផង ស្រាប់លោកប្តី ហេង ថៃសួរ កំហូចនាំស្រីស្នេហ៍ដែលជាមេម៉ាយកូនបីមករួមមេត្រីជំនួសខ្លួនជាប្រពន្ធពេញច្បាប់ទៅវិញ តើនរណាមិនឈឺចាប់នោះចិត្តស្រីដូចគ្នា? ។
ជាចុងក្រោយនាងសុំអោយលោកប្តី ហេង ថៃសួរ ចូលខ្លួនដោះស្រាយបញ្ចប់បញ្ហាទាំងអស់ ៕
Kh Short News,That I created a new channel, to talk about Health, Khmer ancestral beliefs and traditional Khmer culture, Sharing knowledge and KH News that I know.
copyrighted by៖
➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168
➡️ Faith KH: https://www.facebook.com/silverturtlekhmer
➡️ Muyreal News: https://www.facebook.com/Muyreal.Official/
➡️ Join our Group https://t.me/joinchat/El1LolJoLJliYH7b
➡️ Join our channel https://t.me/wanttostudy
🏦ABA BANK: 061662269
☎️061/066/010 662 269
#khshortnews #shortnews
៚************៚
0 Comments