នាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកចំនួន២នាក់ ដែលធ្វើសកម្មភាពឆក់កាបូប នារីរងគ្រោះតាមផ្លូវ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោងប្រមាណ៩និង០០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ។
ដោយទទួលបានបណ្ដឹងនេះពីប្រជាពលរដ្ឋភ្លាម កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់ទី៣ ក្រោមការណែនាំពីលោក សុខ ហេងអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះធ្វើការស្រាវជ្រាវតាមចាប់បានជនសង្ស័យបានចំនួន០១នាក់ ហើយបាននាំជនសង្ស័យមកចង្អុលបង្ហាញទីកន្លែងដែលខ្លួនបានធ្វើសកម្មភាពឆក់ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
Kh Short News,That I created a new channel, to talk about Health, Khmer ancestral beliefs and traditional Khmer culture, Sharing knowledge and KH News that I know.
copyrighted by៖
➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168
➡️ Faith KH: https://www.facebook.com/silverturtlekhmer
➡️ Muyreal News: https://www.facebook.com/Muyreal.Official/
➡️ Join our Group https://t.me/joinchat/El1LolJoLJliYH7b
➡️ Join our channel https://t.me/wanttostudy
🏦ABA BANK: 061662269
☎️061/066/010 662 269
#khshortnews #shortnews
៚************៚
0 Comments