គេហទំព័រ មួយរៀល

Kh Short News | គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ បាននាំយកសំលៀកបំពាក់​មួយចំនួនសម្រាប់ប្រេីប្រាស់ក្នុងការពន្លត់អគ្គិភ័យ​ ជូនការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ រាជធានីភ្នំពេញ​



ភ្នំពេញ​៖​ នាល្ងាចថ្ងៃ​ទី​១៥​ ខែ​មិថុនា​ ឆ្នាំ​២០២២​នេះ​ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានចាត់ឱ្យលោក​ ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាជាតំណាង នាំយកសំលៀកបំពាក់​ មួក​ ស្បែកជេីង​ សម្រាប់ប្រេីប្រាស់ក្នុងការពន្លត់អគ្គិភ័យ​ចំនួ​ន​ ៣០សម្រាប់​ទៅប្រគល់ជូនដល់ការិយាល័យនគរបាលបង្ការ​ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ដែលស្ថិតផ្លូវបេតុង​ ភូមិឡកំបោរ​ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬស្សីកែវ​ រាជធានីភ្នំពេញ​។ 


នាឱកាសនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ចំពោះសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ដែលមាន​ ឯកឧត្តមឃួង ស្រេង ជាប្រធានគណៈកម្មាធិការសាខា​ បានគិតគូរពីសុវត្ថិភាពកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ​ ដោយបានផ្តល់ជាសំលៀកបំពាក់​ មួក​ ស្បែកជេីង​​ដល់អង្គភាពរបស់លោក​ សម្រាប់ប្រេីប្រាស់ក្នុងការជួយសង្គ្រោះ​ និងពន្លត់អគ្គិភ័យ​។ 


ជាការឆ្លេីយតប ក្នុងនាម​ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាព្រមទាំងសូមថ្លែងនូវការកោតសរសេីរដល់បងប្អូនកងកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ​ទាំងអស់​ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់លះបង់កម្លាំងកាយចិត្ត​ ដោយមិនគិតពីអាយុជីវិត​ ពេលវេលា​ ការនឿយហត់ជួយ​អន្តរាគម​ន៍​ពន្លត់អគ្គិភ័យសង្គ្រោះ​ដល់បងប្អូនប្រជាពលរដ្ឋយេីង​បានទាន់ពេលវេលា​ និងមិនឱ្យគ្រោះអគ្គិភ័យឆេះរាលដាលជាលក្ខណៈទ្រង់ទ្រាយធំ។ 


លោកបញ្ជាក់ថា​ សម្រាប់សម្លៀកបំពាក់​ មួក ស្បែកជើងនេះ ផលិតនៅប្រទេសជប៉ុន​ ដែលមានលក្ខណៈងាយស្រួលស្លៀកពាក់ មិនហប់ និងអាចការពារបងប្អូនកងកម្លាំងយេីង​ ក្នុងពេលប្រតិបត្តិការពន្លត់អគ្គិភ័យប្រកបដោយសុវត្ថិភាព។ ជាមួយគ្នានេះ​ លោកនាយកប្រតិបត្តិសាខា​ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ថ្វីត្បិតតែយេីងមានបងប្អូនកងកម្លាំងបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ​ នៅចាំជួយសង្គ្រោះក៏ពិតមែន​ តែជាចំបងបំផុត​ សូមបងប្អូន​ប្រជាពលរដ្ឋ​ ត្រូវមានការយកចិត្តទុកដាក់ប្រុងប្រយ័ត្នបង្ការដោយខ្លួនឯង​ ដោយកុំធ្វេសប្រហែសអំពីភ្លេីងទានធូប​ ចង្ក្រាន​ ហ្គាស​ ការតបណ្តាញអគ្គិភ័យប្រេីប្រាស់​ និងវត្ថុផ្សេងៗដែលងាយឆាបឆេះ​ ដេីម្បីចៀសវាងពីគ្រោះអគ្គិភ័យដែលអាចកេីតមានឡេីងជាយថាហេតុ​៕


Kh Short News,That I created a new channel, to talk about Health, Khmer ancestral beliefs and traditional Khmer culture, Sharing knowledge and KH News that I know.


copyrighted by៖

➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168

➡️ Faith KH: https://www.facebook.com/silverturtlekhmer

➡️ Muyreal News: https://www.facebook.com/Muyreal.Official/

➡️ Join our Group https://t.me/joinchat/El1LolJoLJliYH7b 

➡️ Join our channel https://t.me/wanttostudy

🏦ABA BANK: 061662269

☎️061/066/010 662 269

 #khshortnews #shortnews

                     ៚************៚

Post a Comment

0 Comments