គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

សមត្ថកិច្ចឆ្មក់បង្ក្រាបទីតាំងជល់មាន់ និងល្បែងអាប៉ោងដ៏ធំ ក្រោមការដឹកនាំផ្ទាល់ពីអភិបាលខណ្ឌឫស្សីកែវ



រាជធានីភ្នំពេញ៖ ក្រោយទទួលបានព័ត៌មាន និងសេចក្ដីរាយការណ៍ច្បាស់ការពីទីតាំងសង្វៀនជល់មាន់ និងល្បែងអាប៉ោងដ៏ធំមួយកន្លែង កំពុងតែជុំគ្នាលេងយ៉ាងអានាធិបតេយ្យ​ ត្រូវបានកម្លាំងគណៈបញ្ជការឯកភាពខណ្ឌឬស្សីកែវ ដាក់កម្លាំងធ្មក់ចុះបង្ក្រាបឃាត់ខ្លួនមនុស្សចំនួន៤នាក់ ដកហូតមាន់ចំនួន ១៦ក្បាល សម្ភារៈល្បែងអាប៉ោង សម្ភារៈសម្រាប់ជល់មាន់ រថយន្តចំនួន០២គ្រឿង​ ម៉ូតូកង់បីឥណ្ឌា ចំនួន២គ្រឿង​ និងម៉ូតូចំនួន ០៩គ្រឿង។


 ប្រតិបត្តិការនេះ បញ្ជាផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ​ចុះឆ្មក់បង្ក្រាបទីតាំងសង្វៀនជល់មាន់ និងល្បែងស៊ីសងអាប៉ោង ធ្វើឡើងនៅវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅដីឡូ ផ្លូវ៩៨ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។


 លោក ឯក ឃុនដឿន អភិបាលខណ្ឌបានឲ្យដឹងថា មុនឈានដល់ការចុះឆ្មក់បង្ក្រាបទីតាំងនេះបានសម្រេច​ ដោយទទួលបានសេចក្ដីរាយការណ៍និងព័ត៌មានច្បាស់ការ រួចហើយបានចាត់កម្លាំងចុះច្បាមស្រាវជ្រាវ ​កំណត់ទីតាំងបានឡោមព័ន្ធចុះបង្ក្រាប់តែម្ដង។


 លោកអភិបាលខណ្ឌឫស្សីកែវបានបញ្ជាក់ថា ក្រោយប្រតិបត្តិការទីតាំងរោងជល់មាន់នេះដែលធ្វើពីដែកប្រកស័ង្កសី ​គឺឲ្យកម្លាំងរុះរើចេញឲ្យអស់មិនឲ្យកើតមានឡើងវិញឡើយ។


 ក្រោយពេលបញ្ចប់ប្រតិបត្តិការទាំងមនុស្ស និងវត្ថុតាង ត្រូវបានកម្លាំងនាំយកទៅអធិការនគរបាលខណ្ឌឬស្សីកែវ ​ដើម្បីបន្តនីតិវិធី៕


copyrighted by 

អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល ➡️Website: www.muyreal-news.com

➡️Facebook Account: https://www.facebook.com/silverturtle168/about

➡️Facebook Page Faith Kh: https://www.facebook.com/silverturtlekhmer

➡️Facebook Page Muyreal-News: https://www.facebook.com/Muyreal.Official

➡️ Join our Group https://t.me/joinchat/El1LolJoLJliYH7b 

➡️ Join our channel https://t.me/wanttostudy

🏦ABA BANK: 061662269

☎️061/066/010 662 269

                     ************៚៚

Post a Comment

0 Comments