(កណ្តាល)៖ នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ លោក អាត ចន្ទ័ដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ។
បានសម្រេចចេញដីកាឃុំខ្លួន ចាងហ្វាង គេហទំព័រ TCN TV ថៃ ប៊ុនរិទ្ធ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ”ញុះញង់ដែលបង្ករឲ្យមានភាពវឹកវរដល់សង្គម និងបរិហារកេរ្តិជាសាធារណះ “តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ ។
ដែលប្រព្រឹត្តនៅអំឡុងខែកុម្ភៈឆ្នាំ២០២២ និងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ។
ជនត្រូវចោទឈ្មោះ ថៃ ប៊ុនរិទ្ធ “ហៅបូ” ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរចាងហ្វាង គេហទំព័រ TCN TV មានទីលំនៅភូមិក្រពើហារកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពព័ត៌មានច្បាស់ការបានអោយដឹងថាៈ ពាក់ពន្ធ័និងការឃាត់ខ្លួននេះធ្វើឡើងដោយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំបញ្ជារផ្ទាលពីលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ។
មូលហេតុមកពីឈ្មោះ ថៃ ប៊ុនរិទ្ធ ហៅបូ មុខរបរចាងហ្វាង គេហទំព័រ TCN TV បានជេរប្រមាថថ្នាក់ដឹកនាំខេត្តកណ្តាល និងដើរសំឡុតគំរាប យកលុយពីថ្នាក់ដឹកនាំ ជាថ្នូរដាក់រូបភាពពីកន្លែងលួចលាក់បើកល្បែងស៊ីសងខុសច្បាប់៕ ប្រភព ឆៃ យុទ្ធ
0 Comments