គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

យុវត្តីវ័យជាង២០ម្នាក់ដេកស្លាប់កណ្ដាលផ្លូវមិនដឹងពីមូលហេតុបង្កអោយមានភ្ញាក់ផ្អើលអ្នកដំណើរឆ្លងកាត់



ខេត្តកណ្តាល៖ នារីម្នាក់ដេកស្លាប់នៅកណ្ដាលផ្លូវដោយ មិនដឹងពីមូលហេតុ ជាករណីអ្វីឲ្យប្រាកដទេ ហេតុការណ៍នេះនៅវេលាម៉ោង០៨និង៣០នាទីត្រូវនិងថ្ងៃទី២៩ ខែឧសាភា ឆ្នាំ២០២២នេះ តាមបណ្ដោយផ្លូវ21B ក្នុងស្ថិតសង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្តាល  


តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ភឿង វ៉ាត អធិការរងចរាចរណ៍នៃអធិការក្រុងតាខ្មៅបានប្រាប់ឱ្យទដឹងថា ការសន្និដ្ឋានមិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍នោះទេ ដោយមិនមានស្នាម ដាច់រលាត់ឬបាក់ដៃបាក់ជើងទេ 


លោកអធិការរងបន្តថា ករណីនេះទុកអោយកម្លាំងជំនាញព្រហ្មទណ្ឌធ្វើការស្រាវជ្រាវ រកមូលហេតុនៃការស្លាប់ស្ត្រីម្នាក់នេះ 


សូមបញ្ជាក់ពី ភិនភាគសពយុវត្តី មានអាយុប្រហែល២០ឆ្នាំជាង មានស្លៀកពាក់រ៉ូបវាលក្លៀក ខ្លីពណ៌លឿង សក់លាយពណ៌ក្រហមនិង មានស្នាមសាក់ដៃខាងស្ដាំ មានសាក់ ឈ្មោះមានភាសាអង់គ្លេសថា Sorn Pisey ឆ្នាំកំណើត ថៃ្ងទី០២ ខែ០២ ឆ្នាំ២០០២ និងពោះឈ្មោះ យិន សាវិន 


បច្ចុប្បន្នសពយុវត្តីរងគ្រោះ ត្រូវបានយកមកតម្កល់នៅសាលជ័យជំនះ ដើម្បីរង់ចាំជំនាញធ្វើកោសល្យវិនិច្ឆ័យបន្ត 


សូមបញ្ជាក់ថា បើពុកម៉ែបងប្អូនណាបាត់សាច់ញាតិ អាចទំនាក់ទំនងព័ត៌មានទៅលោកវរសេនីយ៍ទោ ភឿង វ៉ាត អធិការរងចរាចរណ៍លេខទូរសព្ឌ 012 426 428 ដើម្បីមកទទួលសាកសពយកទៅធ្វើបុណ្យតាមប្រពៃណី 

Post a Comment

0 Comments