ពិធីសំណេះសំណាល ជាមួយយុវជន ជាអ្នកសង្កេតការណ៍ជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២ នៅសាលប្រជុំវិទ្យាល័យព្រះស៊ីសុវត្ថិ...



ថ្ងៃ សៅរ៍ ១៣ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៨,០០នាទីព្រឹកលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ  និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌដូនពេញ បានអញ្ជើញដឹកនាំយុវជនខណ្ឌ សង្កាត់ចំនួន៣០០នាក់ ជាអ្នកសង្កេតការណ៍ ចូលរួមពិធីសំណេះសំណាល ជាមួយយុវជន ជាអ្នកសង្កេតការណ៍ជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមឃុត ចាន់ដារ៉ា អនុប្រធានប្រចាំការ ... រាជធានីភ្នំពេញ តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធាន ... រាជធានីភ្នំពេញ នៅសាលប្រជុំវិទ្យាល័យព្រះស៊ីសុវត្ថិ។


ក្នុងពិធីសំណេះសំណាលនេះ លោក អភិបាល ធ្វើសុន្ទរកថាស្វាគមន៍ជាមួយសមាជិក-សមាជិកាទាំងអស់ ជាអ្នកសង្កេតការណ៍ជាតិសម្រាប់ខណ្ឌដូនពេញ មានការិយាល័យបោះឆ្នោតចំនួន ១៥០ និងមានមតិផ្តាំផ្ញើថា សមាជិក-សមាជិកាទាំងអស់ ត្រូវចូលរួមវគ្គបណ្តុះបណ្តាលនេះរហូតដល់ចប់ និងយល់ច្បាស់ពីការងារសង្កេតការណ៍ ក្រមសីលធម៌អ្នកសង្កេតការណ៍ច្បាស់លាស់ ហើយសូមឱ្យប្អូនៗ ត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេស ក្នុងការពន្យល់ដោយយកចិត្តទុកដាក់ ហើយលើកឡើងនូវ សំណួរ ប្រសិនបើមិនច្បាស់ត្រង់ណា សូមឱ្យគ្រូឧទ្ទេសបកស្រាយឡើងវិញ ហើយជាពិសេសថែមទៀតនោះ សូមឱ្យប្អូនៗគោរពម៉ោងពេលសង្កត ការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការងារ៕

Post a Comment

0 Comments