Muyreal -News

Muyreal -News
Muyreal -News

ក្តៅដូចបាយពុះ ម្ចាស់រថយន្ត ហែកលុយ១០០ដុល្លារកណ្តាលវិថី ព្រោះខឹងយុវតី ជិះម៉ូតូបុកឡានថ្មីខ្លួនទើបទិញ



ភ្នំពេញ៖ យុវតីម្នាក់បានរងរបួសស្រាលភ័យអង្គុយយំ បន្ទាប់ពីជិះម៉ូតូជ្រុលទៅបុករថយន្តស៊េរីទំនើប រងការខូចខាត​ ស្រាប់តែម្ចាស់រថយន្ត ទារសំណងរហូតដល់៥មុឺនដុល្លា។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២នឹង១៥រសៀលថ្ងៃទី០៣ខែឧសភាឆ្នាំ ២០២២ស្ថិតនៅត្រង់ចំណុចផ្លូវបេតុងបំបែកជាបួនក្នុងសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ។


យោងតាមប្រភពព័ត៌មានពីយុវតីបានឲ្យដឹងថា៖ មុនកើតហេតុរូបនាងបានជិះម៉ូតូម៉ាកBeat ពណ៌សលាយខៀវ ស្លាកលេខ “ ភ្នំពេញ1HL-9890 “ បានធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីលិចមកកើត។ ខណៈមកដល់ត្រង់ចំណុចកើតហេតុក៏បានជ្រុលទៅបុករថយន្តម៉ាក TOYOTA HILUX REVO RALLY សេរីទំនើប ពណ៌ស​ ទើបបកពីកេសគ្មានស្លាកលេខ  បើកបរដោយស្រ្តីចំណាស់ម្នាក់ ធ្វើដំណើរតាមផ្លូវបេតុង ក្នុងទិសដៅពីជើងមកត្បូង បណ្ដាលអោយបែកកញ្ចក់ត្រចៀករថយន្តមើលក្រោយ និងខូចខាតទ្វារខាងមុខខាងស្ដាំ ចំណែកម៉ូតូខូចខាតខាងមុខយ៉ាងធ្ងន់។ 


ចំណែកយុវតីខាងលើ បានរងរបួសស្រាល បន្ទាប់មកភាគីខាងរថយន្ត បានទាមទារសំណងពីយុវតីចំនួន៥ម៉ឺនដុល្លារដោយលើកហេតុផលថារថយន្តគាត់ទើបទិញមកថ្មីមិនទាន់បានចាប់ស្លាកលេខផង។


បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ ទុកពេលអោយតំណាងភាគីខាងម៉ូតូ ចរចាជាមួយភាគីរថយន្តបានចុះមកនៅ៤ពាន់ដុល្លារ តែភាគីខាងម៉ូតូមានលទ្ធភាពសំណងត្រឹមតែ១០០ដុល្លារ ម្ចាស់រថយន្តក៏ព្រមទទួលសំណងត្រឹម១០០ដុល្លារ រួចក៏ហែកលុយចោលភ្លាមៗ នៅកន្លែងកើតហេតុបញ្ចប់រឿងទាំងមិនសប្បាយចិត្ត​ រួចក៏បេីករថយន្តចេញទៅបាត់៕

Post a Comment

0 Comments