គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

សូមម្ចាស់ហ្វេសបុកឈ្មោះ​ Ben Shanga ចូលខ្លួនមកបំភ្លឺ​ ជាបន្ទាន់ បើពុំដូច្នោះទេសមត្ថកិច្ចនគរបាលយេីង​ និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ



សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីដែលហ្វេសបុកមួយឈ្មោះថា Ben Shangha ដែលបានសរសេរខមិនក្នុងការឡាយថា​ (សរុបទាំងអស់បាន​ $​ ប៉ុន្មានដែរបង?)​ ដែលករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនេះ​ ស្ថិតនៅក្នុងបុរី​ ពិភពថ្មី​ (កួរស្រូវ៣)​ សង្កាត់រលួស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ នាថ្ងៃទី១៣​ ខែឧសភា​ ឆ្នាំ២០២២នេះ។ 


ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសបុក​ Ben Shanga ដែលបានសរសេរបែបនេះ​ ​និងធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ។ 


សូមម្ចាស់ហ្វេសបុកឈ្មោះ​ Ben Shanga ខាងលេីនេះ ចូលខ្លួនមកបំភ្លឺនៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ជាបន្ទាន់ បើពុំដូច្នោះទេ កងកម្លាំងសមត្ថកិច្ចនគរបាលយេីង​ និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕

Post a Comment

0 Comments