ជនរងគ្រោះបានរៀបរាប់ថា ដំណើររឿងមានដូចតទៅ
ឈ្មោះ ឆេង សុជាតិ ដែលមានទីលំនៅ ភូមិ ត្រពាំងធំ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានមកនិយាយលួងលោមទៅកាន់ជនរងគ្រោះទាំងអស់គ្នាថា មេគាត់ឈ្មោះ សេង កុសល ទីលំនៅ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប លោកសេង កុសលមានខ្សែធំ ខ្នងធំ អាចរត់ការចូល មន្រ្ដីក្របខណ្ឌរដ្ឋបម្រើការងារតាមមន្ទីររត់ការចូលធ្វើជាប៉ូលីសផ្សេងៗបាន ។
ពេលនោះជនរងគ្រោះទាំងអស់ក៏បាននិយាយថា ខ្លាចគេបោកប្រាស់យកប្រាក់ទេដឹង? តែឈ្មោះ ឆេង សុជាតិ បានធានាអះអាងថាមិនមានការបោកប្រាស់អី្វទេ មេគាត់ លោកសេង កុសលអាចធ្វើបាន កុំភ័យត្រៀមតែខ្លួនចូលធ្វើការទៅនៅក្នុង ខែកុម្ភៈ ឆ្នាំ ២០២១នៅក្នុងមន្ទីរ និងធ្វើប៉ូលិសនៅក្នុងក្រុងសៀមរាបទៅ ប៉ុន្តែពេលដែលជនរងគ្រោះប្រគល់ប្រាក់ឲ្យទៅឈ្មោះ ឆេង សុជាតិ ហើយនិងសេង កុសល ជនរងគ្រោះខ្លះ បានបង់ប្រាក់អស់4000$ និងខ្លះទៀត5000$ ទៅតាមអ្វីដែលឆេង សុជាតិ និងសេង កុសលទាមទារដើម្បីយកទៅរត់ការការងារនខាងលើ។
ដោយមានការជឿទុកចិត្តទៅលើឈ្មោះ ឆេង សុជាតិ និងឈ្មោះ សេង កុសល ជនរងគ្រោះទាំងអស់ក៏បានប្រគល់ប្រាក់ឲ្យគ្រប់ចំនួន តាមការទាមទារនៅចុងឆ្នាំ ២០២០ហើយជនរងគ្រោះ ទាំងអស់នាំគ្នារងចាំដំណឹងចូលធ្វើការតាមការអះអាង លុះដល់ ខែកុម្ភៈឆ្នាំ ២០២១ ជាពេលកំណត់ ពុំឃើញមានដំណឹងអ្វី ឬមានឈ្មោះជនរងគ្រោះបានចូលក្របខណ្ឌរដ្ឋចូលបម្រើការងារនៅមន្ទីរ និងបានចូលធ្វើប៉ូលីសនោះឡើយ ពេលនោះជនរងគ្រោះបានព្យាយាមទាក់ទងទៅឈ្មោះ ឆេង សុជាតិ និងសេងកុសល ដើម្បីសួរនាំពួកគាត់ហើយពួកគាត់សន្យាថ្ងៃនេះថ្ងៃនោះរហូតដល់ពុំអាចទំនាក់ទំនងបានតែម្ដង ដែលទង្វើរបស់ឈ្មោះ ឆេង សុជាតិ និងឈ្មោះសេង កុសល គឺមានគម្រោងរួចជាស្រេចក្នុងការបោកប្រាស់យកលុយពីជនរងគ្រោះ ។
នៅក្នុងរឿងនេះជនរងគ្រោះបានប្ដឹងជនល្មើសតាមផ្លូវច្បាប់នៅតុលាការខេត្តសៀមរាប ដើម្បីទាមទារថវិកានោះមកពីឈ្មោះ សេងកុសល និងឆេងសុជាតិវិញ ប៉ុន្តែ ពេលតុលាការចេញដីការនាំខ្លួន ហើយសមត្ថកិច្ចបានធ្វើការឃាត់ខ្លូនសេង កុសល រួចបញ្ចូនទៅអាយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ថ្ងៃម្សិលមិញដើម្បីអោយចៅក្រមធ្វើការស៊ើបសួរបន្ទាប់មកស្រាប់តែតុលាការធ្វើការដោះលែង សេង កុសល អោយមានសេរីភាពវិញទាំងជនរងគ្រោះមិនទាន់បានទទួលសំណងអ្វីទាំងអស់ ។
រឿងរ៉ាវខាងលើនេះជនរងគ្រោះស្នើរសូមឲ្យអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតជួយរកយុត្តិធម៌ជូនពួកគាត់ផង ៕
0 Comments