គេហទំព័រ មួយរៀល

កោះហៅក្រុមសំដែងស៉ីអាចម៍គោ​ ៦​ នាក់​មកអប់រំ​



លោក​វរសេនីយ៍​ឯក​ ម៉ែន​ សុខឃឿន​ អធិការ​នគរបាល​ស្រុក​ខ្សាច់​កណ្ដាល​ បានអោយដឹងថា​ ដោយទទួល​បានបទបញ្ជា​ពី​លោកឧត្ដមសេនីយ៍​ទោ​ ឈឿន​ សុចិត្រ​ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទីព្រឹក​ កម្លាំងនគរបាលផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌ បានកោះហៅក្រុមសម្ដែង តាម​គណនីហ្វេសប៊ុក ឈ្មោះ គ្រូតឿ ដែលបង្ហោះវីដេអូ​រឿងស៉ីអាចម៍គោ​ មកធ្វើការសាកសួរ ក្នុងនោះមានឈ្មោះ ដូចខាងក្រោម​ ៖


 ១- ឈ្មោះ ជឹម សុភ័ក្រ ហៅ គ្រូតឿ ភេទ ប្រុស អាយុ ២៩ ឆ្នាំ (ជាអ្នកសម្ដែង)


 ២- ឈ្មោះ ផូយ រាជជាធាន ភេទ ប្រុស អាយុ ២៥ឆ្នាំ (ជាអ្នកថត)


 ៣- ឈ្មោះ ឆន ថូយ ភេទ ប្រុស អាយុ ៥៤ ឆ្នាំ (អ្នកដឹកនាំសម្ដែង) 


 ៤- ឈ្មោះ ធុម ឈុនណាត ហៅ ជ្រូក ភេទ ប្រុស អាយុ ១៩ ឆ្នាំ (អ្នកសម្ដែង) 


 ៥- ឈ្មោះ រិទ្ធ ស្រាប់ ហៅ ស្រួច អាយុ ២៧ ឆ្នាំ (អ្នកសម្ដែង) 


 ៦- ឈ្មោះ អួយ សំអេន ហៅ និត អាយុ ២៨ ឆ្នាំ ( សម្ដែង) ។


បន្ទាប់​ពី​សាកសួររួច​ សមត្ថកិច្ច​បានអប់រំ​ និងអោយ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការសំដែង​ដែល​មិនសមរម្យ​លេីបណ្ដាញសង្គមតទៅទៀត​ ៕

Post a Comment

0 Comments