គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ទីតាំងល្បែងសុីសងនៅក្នុងផ្សារទំនើបសុីធីម៉លត្រូវបានសមត្ថកិច្ចចុះបង្ក្រាប



រាជធានីភ្នំពេញ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃគណ:អភិបាលរាជធានីភ្នំពេញ​ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ ដែលបង្គប់នៅផ្សារទំនើបស៊ីធីម៉លជាន់ទីពីរ។


ប្រតិបត្តិការនេះធ្វើនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី​ ដឹកនាំដោយលោក ពាន វាសនា អភិបាលរងខណ្ឌ៧មករា បានចុះបិទទីតាំង ដែលមានយីហោ «វេទមន្ត អុិនធេីធេនមុិន វើលដ៍»​ ដែលមានអាស័យដ្ឋាននៅលើផ្សារទំនើបស៊ីធីម៉លជាន់ទី២​ ក្នុងសង្កាត់វាលវង់​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ


តាមប្រភពបានបញ្ជាក់ថា អាជ្ញាធរបានដកហូតទូហ្គេមបាញ់ត្រី​ និងទូរហ្គេមតុកក្តាចំនួន ០៤ទូ យកទៅរក្សាទុកនៅសាលាខណ្ឌ៧មករា


គួរបញ្ជាក់ថានៅក្នុងផ្សារទំនើបស៊ីធីម៉លជាន់ទី២នេះ គឺជាកន្លែងសម្រាប់ប្រមូលផ្តុំជនញៀនល្បែងគ្រប់មជ្ឈដ្ឋានមកពពាក់ពពូនគ្នាលេងល្បែងហ្គេមបាញ់ត្រីយ៉ាងអណាធិបតេយ្យបំផុត ទើបអាជ្ញាធរឈានដល់ការបង្ក្រាប៕

Post a Comment

0 Comments