គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

សមត្ថកិច្ចពុំឃើញមានការល្បែងស៊ីសង (ភ្នាល់ទឹកភ្លៀង) ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ



ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានឃើញសារព័ត៌មានមួយចំនួនបានយករូបភាពគ្មានប្រភពច្បាស់លាស់ និងសរសេរចុះផ្សាយថា "ទីតាំងល្បែងស៊ីសង (ភ្នាល់ទឹកភ្លៀងជាច្រើនកន្លែងស្ថិតក្នុងសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា កំពុងបើកដំណើរលេងយ៉ាងអនាធិបតេយ្យរាល់ថ្ងៃ ខណ្ឌ និងអាជ្ញាធរមូលដ្ឋានមិនព្រមចុះបង្ក្រាបភ្លាម នោះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងផ្តល់ព័ត៌មានឲ្យអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចុះត្រួតពិនិត្យ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សីទី២ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះទៅដល់ទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យជាក់ស្តែង ជាលទ្ធផលកម្លាំងសមត្ថកិច្ចពុំឃើញមានការល្បែងស៊ីសង (ភ្នាល់ទឹកភ្លៀងដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ​ 

Post a Comment

0 Comments